សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ
“ពិធីជំនួបរវាងប៊ែលធី គ្រុប ជាមួយ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ដីពីការចេញវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015) និងការប្រើសញ្ញាជូនសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ”

“ពិធីជំនួបរវាងប៊ែលធី គ្រុប ជាមួយ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ដីពីការចេញវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015) និងការប្រើសញ្ញាជូនសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ”

ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអញ្ជើញចូលរួមក្នុង “ពិធីជំនួបរវាងប៊ែលធី គ្រុប ជាមួយ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ដីពីការចេញវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015) និងការប្រើសញ្ញាជូនសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ” ក្រោមអធិបតីភាពឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ ដែលជាសាកលវិទ្យាធិការរង និងព្រឹទ្ធបុរស នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងប្រធានការិយាល័យ នៃប៊ែលធី គ្រុប ផងដែរ។

សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាគ្រឹះស្ថានអប់រំដំបូងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 (Quality Management System) ពីស្ថាប័នជាតិគឺ វិទ្យាស្ថានស្តង់ដារកម្ពុជា និងអន្តរជាតិពីស្ថាប័ន ACMCERT Indochina Group (ACM, UK) ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងល្អប្រសើរលើប្រព័ន្ធគ្រប់គ្រងគុណភាព ISO នេះ តាមរយៈការគ្រប់គ្រងធនធានមនុស្ស ធនធានសិក្សា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អគារសិក្សាផ្ទាល់ខ្លួន ព្រមទាំងការផ្តល់សេវាអប់រំដ៏ល្អសម្រាប់អ្នកសិក្សា ចាប់ពីបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាល (ថ្នាក់បំប៉នចិត្ត-គរុកោសល្យ ថ្នាក់បំប៉នភាសាអង់គ្លេស កុំព្យូទ័រ បង្រៀនភាសាអង់គ្លេស បង្រៀនភាសាចិន កម្មវិធីអភិវឌ្ឍបញ្ញា IMA និងកម្មវិធីសិក្សាផ្សេងៗទៀត)។ 

កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
“ពិធីជំនួបរវាងប៊ែលធី គ្រុប ជាមួយ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ដីពីការចេញវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015) និងការប្រើសញ្ញា...
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ