ថ្នាក់ភាសាអង់គ្លេសកម្រិតមធ្យមនិង កម្រិតខ្ពស់ (Level 07-12)
ក-អំពីថ្នាក់អង់គ្លេសសំរាប់មនុស្សពេញវ័យ
ជាថ្នាក់សំរាប់ មនុស្សពេញវ័យ ឬមនុស្សចាស់សិក្សារយះពេល៣ឆ្នាំ ចាប់ពី Level 7-12 ។ កម្មវិធីសិក្សាថ្មី សៀវភៅថ្មី បោះពុម្ពឆ្នាំ២០០៨ នៅសហរដ្ឋអាមេរិក ដោយសិក្សាផ្តោត ទៅលើជំនាញដាច់ ដោយឡែកៗ រួមមាន ជំនាញសំខាន់ៗគឺៈ ការស្តាប់ ការអាន ការសរសេរ ការនិយាយ និងវេយ្យាករណ៍ ព្រមទាំងមានកម្មវិធី LCD ដែលធើ្វអោយអ្នកសិក្សា ឆាប់យល់ឆាប់ចេះនិងមានសមត្ថភាពកំរិតអន្តរជាតិ យ៉ាងពិតប្រាកដ។ ជាពិសេសទៅទៀត កម្មវិធីសិក្សាមានលក្ខណៈតំរង់ទិស ទៅរកការប្រឡង TOEFL ដែលធ្វើអោយអ្នកសិក្សា មានសមត្ថភាព ខ្ពស់ ក្នុងការប្រឡង TOEFL សំរាប់ការស្វែងរក អាហារូបករណ៍ អន្តរជាតិផ្សេងៗ រឺបន្តការសិក្សា នៅក្រៅប្រទេស ជាពិសេស នៅសហរដ្ឋអាមេរិក។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ សិស្សនឹងអាច ចេះប្រើប្រាស់ជាផ្លូវការនូវ ភាសាអង់គ្លសកំរិតឧត្តម និងក្រោយឧត្តម សំរាប់ធ្វើការទំនាក់ទំនង ជាលក្ខណៈជាតិ និងអន្តរជាតិ ។ ពេលបញ្ចប់Level 12 (High-Advance Level) សិស្សត្រូវទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សាកំរិតក្នុងប្រទេស ដែលចេញដោយ ប៊ែលធី Head Office ។ ពិសេសជាងនេះទៅទៀត សិស្សអាចប្រឡងយក វិញ្ញាបនបត្រកំរិតអន្តរជាតិ ដែលទទួលស្គាល់ជាផ្លូវការជាង ១៣០ ប្រទេស តាមរយៈការប្រឡងថូហ្វល(TOEFL Test)នៅ ប៊ែលធី ដោយផ្ទាល់តែម្តង។ បញ្ជាក់ៈ សំរាប់ការប្រឡងបញ្ចប់កំរិតLevel12 សិស្ស Level12 ទាំងអស់ត្រូវមកប្រឡងនៅការិយាល័យកណ្ណាលដោយកំណត់ពេលប្រឡងតែមួយពេល។ វិញ្ញាសារប្រឡងចូល (TOEFL) ព្រមទាំងកំណែដាក់ពិន្ទុនិង ការចេញវិញ្ញាបនបត្រ ត្រូវបានរៀបចំដោយអង្គការ ETS (Educational Testing Service) ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។
ខ-អំពីគ្រូបង្រៀន
សាលា ប៊ែលធី អន្តរជាតិ មានគ្រូបង្រៀនដែលមានសញ្ញាបត្រគរុកោសល្យ និងបរិញ្ញាបត្រហើយគ្រូមួយចំនួនទៀតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេពកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលនូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ។
គ-អំពីថ្នាក់រៀន
បន្ទប់រៀននីមួយៗរបស់សាលា ប៊ែលធី មានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ាសំរាប់តាមដានការសិក្សានិងសកម្មភាពនានារបស់សិស្សនិងការបង្រៀនរបស់គ្រូ។ សាលាកំណត់ចំនួនសិស្សត្រឹមតែ ២០ ទៅ២៥ នាក់ ក្នុងមួយថ្នាក់ ហើយបង្កើត និងពង្រឹងបរិយាកាសនិយាយភាសាអង់គ្លេសទាំងនៅក្នុង ថ្នាក់ និង ក្នុងបរិវេណវិទ្យាស្ថាន ដោយចាប់ពី Level 7-12 សិស្សត្រូវនិយាយភាសាអង់គ្លេស 100%។
ឃ-សម្ភារៈរូបវន្ត
សាលា ប៊ែលធី អន្តរជាតិ មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹងមេរៀន រួមទាំងឧបករណ៍សំរាប់បង្រៀន ដូចជា LCD, Overhead Projector,TV, Flash Cardsនិង Story Cards អ៊ិនធឺណិត និងអ៊ីម៉ែល, បន្ទប់ហ្វឹកហ្វឺនភាសា, បណ្ណាល័យធំទូលាយ, ម៉ាស៊ីនភ្លើង ដែលបង្កភាពងាយស្រួលក្នុងករណីភ្លើងដាច់។
ង-ទស្សនកិច្ចសិក្សា
សិស្សចាប់ពីកំរិតទី៧ (Level 7 ) ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សា នៅសារមន្ទីរជាតិ កំរិត៨ និងកំរិតទី៩ (Level 8 & 9) ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ហើយកំរិតទី១០ កំរិត១១ និងកំរិតទី១២ (Level 10, 11 & 12) ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ក្នុងមួយឆ្នាំម្តង ជារៀងរាល់ឆ្នាំ។ ក្រោយការធ្វើទស្សនកិច្ចសិក្សាសិស្សត្រូវសរសេររៀបរាប់នូវចំណាប់ អារម្មណ៍របស់ខ្លួនអំពីលទ្ធផល នៃទស្សនកិច្ចសិក្សា ដើម្បីយកពិន្ទុទៅបូកជាមួយពិន្ទុ ប្រចាំខែ។
ច-អំពីការប្រឡង
សៀវភៅសិក្សា ឯកសារសិក្សាផ្សេងៗ និងឯកសារបងៀន ត្រូវបានគាំទ្រ និងឧបត្ថម្ភ ដោយក្រុមហ៊ុន McGRAW-HILL Education ដែលជាក្រុមហ៊ុនសៀវភៅដ៏ធំមួយក្នុងចំណោម ក្រុមហ៊ុនសៀវភៅធំៗ នៅសហរដ្ឋអាមេរិក ។
ពេលបញ្ចប់ការសិក្សាសិស្សនឹងទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សាកំរិត High-Advance Level ។
ឆ-លក្ខណ្ឌ័ចូលរៀន
ធ្វើតេស្តសរសេរ និងនិយាយ(Writing and Speaking) វាស់ស្ទង់សមត្ថភាព មុននឹងចូលរៀនតាមកំរិតថ្នាក់នីមួយៗ ។