ចក្ខុវិស័យ បេសកកម្ម និងគោលដៅ
ក-សេចក្តីផ្តើម
ដោយ មើលឃើញនូវតម្រូវការខាងផ្នែកទីផ្សារការងារបច្ចុប្បន្ន និងមើលឃើញពី តម្រូវការចាំបាច់ផ្នែក ភាសាអង់គ្លេសរបស់សិស្ស-និស្សិត ព្រមទាំងមានបំណងចង់ជួយអោយសិស្ស-និស្សិតប្រើប្រាស់ភាសាអង់គ្លេស ត្រឹមត្រូវតាមស្តង់ដារអន្តរជាតិនោះ សាលា ប៊ែលធី អន្តរជាតិ មួយត្រូវបានបង្កើតឡើង និងបានបើកថ្នាក់បណ្តុះបណ្តាលភាសាអង់គ្លេសគ្រប់កម្រិត ESL (English as a Second Language) ពីកម្រិតដំបូង (Pre-school) រហូតដល់កម្រិតខ្ពស់ ទី១២ (High Advanced Level) ដើម្បីជួយសិស្ស-និស្សិត អោយមានសមត្ថភាពគ្រប់គ្រាន់ និងស្ទាត់ជំនាញ ក្នុងការប្រើប្រាស់ ភាសាអង់គ្លេស ជាអន្តរជាតិ និងទទួលបានជោគជ័យ ក្នុងការបំពេញការងារទាំងក្នុងប្រទេស និងក្រៅប្រទេសបានយ៉ាងល្អប្រសើរ។
ខ-ចក្ខុវិស័យ
សាលា ប៊ែលធី អន្តរជាតិ នឹងក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេសតែមួយគត់នៅ ប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។ សិស្ស-និស្សិតដែលសិក្សាភាសាអង់គ្លេស ESL ចាប់ពី Pre-school រហូតដល់កំរិតទី១២ (High Advanced Level)នៅសាលា ប៊ែលធី អន្តរជាតិ នឹងមានសមត្ថភាពគ្រប់គ្រាន់អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងគ្នាបានយ៉ាងស្ទាត់ជំនាញដូចជា ការស្តាប់ ការនិយាយ ការសរសេរ ការអាន បានត្រឹមត្រូវតាមពាក្យ ឃ្លា និងវេយ្យាករណ៍ ស្របតាមពាក្យស្លោករបស់ប៊ែលធី BELTEI, the Best Quality of Education in Cambodia។
គ-បេសកកម្ម
ដើម្បីសម្រេចអោយបាននូវចក្ខុវិស័យខាងលើ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានរៀបចំនូវ៖
- កម្មវិធីសិក្សា ភាសាអង់គ្លេស ទំនើប និងទាន់សម័យ តាមបែបអាមេរិកកាំង
- សម្ភារសិក្សាថ្មីទំនើបៗដែលនាំចូលពីសហរដ្ឋអាមេរិក
- បណ្ណាល័យដែលមានសៀវភៅថ្មីៗ រាប់សិបម៉ឺនក្បាល
- បន្ទប់ហ្វឹកហ្វាត់ភាសា (Listening Lab)
- ម៉ាស៊ីនបញ្ចាំង (LCD Projector)
- អ៊ិនធឺណិត-អ៊ីម៉េល ដែលជាជំនួយបន្ថែមដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិត
- គ្រប់បន្ទប់សិក្សាសុទ្ធតែមានម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព និងបំពាក់ដោយកាមេរ៉ា សម្រាប់តាមដានការសិក្សារបស់សិស្ស និងការបង្រៀនរបស់គ្រូ។
- ចំនួនសិស្សត្រឹមតែ ២០ ទៅ ៣០ នាក់ក្នុងមួយថ្នាក់ៗ
- វគ្គសិក្សាគ្រប់កម្រិតសុទ្ធតែត្រូវបានសម្រិតសម្រាំងកម្មវិធីថ្មីៗចុងក្រោយ និងបង្រៀនដោយលោកគ្រូ-អ្នកគ្រូជនជាតិខ្មែរ និងបរទេស ដែលជាជនជាតិដើមនៃភាសាអង់គ្លេស និងមានសញ្ញាបត្រ ព្រមទាំងមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស និស្សិតឆាប់ចាប់បាន និងងាយយល់ ហើយនិយាយភាសាអង់គ្លេសបានត្រឹមត្រូវ តាមនិមិត្តសញ្ញានៃសូរ្យសម្លេង (Phonetic Symbol)។
- ធ្វើទស្សនកិច្ចសិក្សានៅតាមសារមន្ទីរ និងមជ្ឈមណ្ឌលប្រវត្តិសាស្រ្តផ្សេងៗមួយឆ្នាំពីរដងដើម្បីអោយសិស្ស-និស្សិតមានឱកាសសិក្សាស្វែងយល់អំពីប្រវត្តិ និងបរិស្ថាន ខាងក្រៅ និងឲ្យសិស្សសរសេរពីអ្វីដែលពួកគេបានឃើញ ជាភាសាអង់គ្លេស។
- នៅគ្រប់ទីតាំងសាខាប៊ែលធី ទាំងអស់សុទ្ធតែបានបំពាក់ នូវម៉ាស៊ីនភ្លើងធំៗ ដែលមានកំលាំង 150KVA ដែលធ្វើអោយ សិស្ស-និស្សិត បានរៀនយ៉ាងជាប់លាប់ដោយមិនមានការរំខានក្នុងការសិក្សា។
ឃ-គោលដៅ
នៅពេលបញ្ចប់វគ្គសិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ (ESL-Level 12) សិស្ស-និស្សិតនឹងទទួលបានវិញ្ញាបនបត្រចំនួនពីរ គឺទីមួយជាវិញ្ញាបនបត្រកម្រិតក្នុងប្រទេសដែលចេញដោយសាលា ប៊ែលធី អន្តរជាតិ និងទីពីរគឺ វិញ្ញាបនបត្រកម្រិតអន្តរជាតិ Password និង ថូហ្វល (TOEFL) ដែលចេញដោយចក្រភពអង់គ្លេស (UK) និងសហរដ្ឋអាមេរិក (USA)។ ជាពិសេស សិស្ស-និស្សិតនឹងមានសមត្ថភាពគ្រប់គ្រាន់ផ្នែកភាសាអង់គ្លេសនូវបំនិនទាំងបួនជំនាញ គឺ ការស្តាប់ ការនិយាយ ការអាន និងការសរសេរ ដែលអាចប្រើប្រាស់បានយ៉ាងស្ទាត់ជំនាញក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសអាចប្រកួតប្រជែង ដណ្តើមទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេសបានដោយជោគជ័យស្របតាមបាវចនារបស់ប៊ែលធីគឺ គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌។