សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត

ការចុះឈ្មោះចូលរៀន និងការផ្ទេរការសិក្សា

ថ្នាក់បំប៉នភាសាអង់គ្លេស

-      និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលរៀនថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្រ នៅឆ្នាំទី១ នៃកម្មវិធីសិក្សាជាភាសាជាតិ អាចចុះឈ្មោះចូលរៀនបាន។

-      បេក្ខជនទូទៅ អាចចុះឈ្មោះចូលរៀនបានដោយបង់ថ្លៃសិក្សា ទៅតាមតម្លៃកំណត់របស់សាកលវិទ្យាល័យ ។

ថ្នាក់បំប៉នចិត្ត-គរុកោសល្យ

-      បេក្ខជនទូទៅ អាចចុះឈ្មោះចូលរៀន កម្មវិធីសិក្សាថ្នាក់ចិត្ត-គរុកោសល្យ (ជាភាសាខ្មែរ ឬជាភាសាអង់គ្លេស) ដោយមិនគិតពីកម្រិតសញ្ញាបត្រ។

ថ្នាក់បរិញ្ញាបត្ររង

•  លក្ខខណ្ឌទូទៅ

១- បេក្ខជនទាំងពីរភេទជានិស្សិតខ្មែរ ឬបរទេស ព្រះសង្ឃ មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋទូទៅ មានសិទ្ធិដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបាន គ្រប់ៗគ្នាដោយគ្រាន់តែបំពេញបែបបទចុះឈ្មោះចូលរៀនតាមប្រភេទកម្មវិធីសិក្សា និងបំពេញ កាតព្វកិច្ចប្រឡងចូល ដែលក្រសួងអប់រំ យុវជន និងកីឡាបានកំណត់។

២- បេក្ខជនអាចជ្រើសរើសវិធីសាស្រ្តនៃការសិក្សាដូចជា៖

     - វិធីសាស្រ្តនៃការសិក្សានៅក្នុងថ្នាក់រៀន (On-Campus Learning)៖ គឺជាការសិក្សាដោយផ្ទាល់នៅក្នុងថ្នាក់រៀន។ និស្សិតត្រូវរៀនទៅតាមកាលវិភាគ និងចុះកម្មសិក្សាទៅលើមុខវិជ្ជានីមួយៗទៅតាមការកំណត់របស់សាកលវិទ្យាល័យ។

     - វិធីសាស្រ្តនៃការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (Online Learning)៖ គឺជាការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning Platform) ដោយប្រើប្រាស់កម្មវិធី (Applications) ដូចជា៖ Telegram, Zoom, Schoology ឬ Applications ផ្សេងទៀត។ និស្សិតត្រូវរៀនទៅតាមកាលវិភាគ និងចុះកម្មសិក្សាទៅលើមុខវិជ្ជានីមួយៗ ទៅតាមការកំណត់របស់សាកលវិទ្យាល័យ។

     - វិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (Blended Learning)៖ គឺជាការសិក្សាក្នុងថ្នាក់រួមជាមួយនឹងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។ និស្សិតត្រូវរៀនទៅតាមកាលវិភាគ និងចុះកម្មសិក្សាទៅលើមុខវិជ្ជានីមួយៗទៅតាមការកំណត់របស់សាកលវិទ្យាល័យ។

៣- សាកលវិទ្យាល័យរក្សាសិទ្ធិក្នុងការកែប្រែវិធីសាស្រ្ត នៃការសិក្សាក្នុងករណីចាំបាច់ ឬករណីមានប្រធានស័ក្តិ។

•  ការចុះឈ្មោះចូលរៀន

១- កម្មវិធីសិក្សា ជាភាសាជាតិ (National Program)

     - សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ (បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ) អាចចុះឈ្មោះចូលរៀនបាន។ 

២- កម្មវិធីសិក្សា អន្តរជាតិ (International Program)

     - សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ (បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ) អាចចុះឈ្មោះ

  - និស្សិតត្រូវឆ្លងកាត់ការធ្វើតេស្តភាសាអង់គ្លេស ដើម្បីវាស់ស្ទង់សមត្ថភាព។

ថ្នាក់បរិញ្ញាបត្ររង

•  លក្ខខណ្ឌទូទៅ

១- បេក្ខជនទាំងពីរភេទជានិស្សិតខ្មែរ ឬបរទេស ព្រះសង្ឃ មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋទូទៅ មានសិទ្ធិដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបាន គ្រប់ៗគ្នាដោយគ្រាន់តែបំពេញបែបបទចុះឈ្មោះចូលរៀនតាមប្រភេទកម្មវិធីសិក្សា និងបំពេញ កាតព្វកិច្ចប្រឡងចូល ដែលក្រសួងអប់រំ យុវជន និងកីឡាបានកំណត់។

២- បេក្ខជនអាចជ្រើសរើសវិធីសាស្រ្តនៃការសិក្សាដូចជា៖

     - វិធីសាស្រ្តនៃការសិក្សានៅក្នុងថ្នាក់រៀន (On-Campus Learning)៖ គឺជាការសិក្សាដោយផ្ទាល់នៅក្នុងថ្នាក់រៀន។ និស្សិតត្រូវរៀនទៅតាមកាលវិភាគ និងចុះកម្មសិក្សាទៅលើមុខវិជ្ជានីមួយៗទៅតាមការកំណត់របស់សាកលវិទ្យាល័យ។

     - វិធីសាស្រ្តនៃការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (Online Learning)៖ គឺជាការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning Platform) ដោយប្រើប្រាស់កម្មវិធី (Applications) ដូចជា៖ Telegram, Zoom, Schoology ឬ Applications ផ្សេងទៀត។ និស្សិតត្រូវរៀនទៅតាមកាលវិភាគ និងចុះកម្មសិក្សាទៅលើមុខវិជ្ជានីមួយៗ ទៅតាមការកំណត់របស់សាកលវិទ្យាល័យ។

     - វិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (Blended Learning)៖ គឺជាការសិក្សាក្នុងថ្នាក់រួមជាមួយនឹងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។ និស្សិតត្រូវរៀនទៅតាមកាលវិភាគ និងចុះកម្មសិក្សាទៅលើមុខវិជ្ជានីមួយៗទៅតាមការកំណត់របស់សាកលវិទ្យាល័យ។

៣- សាកលវិទ្យាល័យរក្សាសិទ្ធិក្នុងការកែប្រែវិធីសាស្រ្ត នៃការសិក្សាក្នុងករណីចាំបាច់ ឬករណីមានប្រធានស័ក្តិ។

•  ការចុះឈ្មោះចូលរៀន

១- កម្មវិធីសិក្សាជាភាសាជាតិ (National Program)

     - សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ (បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ) អាចចុះឈ្មោះចូលរៀនបាន។ 

២- កម្មវិធីសិក្សាអន្តរជាតិ (International Program)

     - និស្សិតត្រូវឆ្លងកាត់ការធ្វើតេស្តភាសាអង់គ្លេស ឬតេស្តផ្សេងទៀតទៅតាមតម្រូវការ នៃជំនាញ សិក្សារបស់និស្សិតដើម្បីវាស់ស្ទង់សមត្ថភាព ។

   - ចំពោះសិស្ស-និស្សិតទូទៅ ដែលមានពិន្ទុ IELTS ចាប់ពី 5.0 ឡើងទៅ ឬ TOEFL iBT ចាប់ពី 45 ឡើងទៅ (មិនលើសពី២ឆ្នាំ) អាចចុះឈ្មោះចូលរៀនបានដោយស្វ័យប្រវត្តិ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ថ្នាក់បណ្ឌិត

•   APPLICANTS

      - All Candidates are students or alumni, monks, public servants and foreigners are eligible to apply for admission to BELTEI International University by submitting the application form provided by the university or the Ministry of Education, Youth and Sports.

•   ADMISSION REQUIREMENTS

      - Applicants must hold a Master’s Degree or the equivalents.

      - Applicants are required to take an enrollment test (English Proficiency Test) before admission.

      - Master’s Degree graduates from BELTEI International University within a year with GPA=3.0 (Average 70-100) are eligible to apply for admission automatically.

      - Applicants who have a score of 65 or above in the TOEFL iBT test or a score of 6.0 band or above in IELTS test are eligible to apply for admission automatically.

      - Good knowledge in scientific research.

ការសុំផ្ទេរការសិក្សាចូល

១-  និស្សិតអាចផ្ទេរការសិក្សាពីសាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សានានា មកបន្តការសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានលុះត្រាតែ និស្សិតរូបនោះមកពីគ្រឹះស្ថានសិក្សាដែលមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា (ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា)

២-  និស្សិតត្រូវភ្ជាប់មកជាមួយ នូវសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រដែលមានតម្លៃស្មើ វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងព្រឹត្តិបត្រពិន្ទុផ្លូវការដែលចេញដោយសាមីគ្រឹះស្ថាន។

៣-  និស្សិតត្រូវគោរព និងអនុវត្តរាល់ច្បាប់ គោលការណ៍ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានចែងជាធរមាន។

  1. កម្មវិធីសិក្សាជាភាសាជាតិ (National Program)
  • និស្សិត ត្រូវឆ្លងកាត់ការវាយតម្លៃលើឯកសារជាមុនសិន ទើបអនុញ្ញាតឱ្យចុះឈ្មោះចូលរៀន។
  1. កម្មវិធីសិក្សាអន្តរជាតិ (International Program)
  • និស្សិត ត្រូវឆ្លងកាត់ការវាយតម្លៃលើឯកសារជាមុនសិន ទើបអនុញ្ញាតឱ្យចុះឈ្មោះចូលរៀន។
  • និស្សិត ត្រូវឆ្លងកាត់ការធ្វើតេស្តភាសាអង់គ្លេស ដើម្បីវាស់ស្ទង់សមត្ថភាព ។
ការសុំផ្ទេរការសិក្សាចេញ

១-  និស្សិតមានសិទ្ធិផ្ទេរការសិក្សាចេញទៅគ្រឹះស្ថានឧត្តមសិក្សាដទៃបាន ដោយត្រូវបំពេញសំណុំបែបបទផ្ទេរការសិក្សា ដែលកំណត់ដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

២-  ទឹកប្រាក់ដែលបានបង់រួច ឬទឹកប្រាក់ដែលនៅសល់ មិនអាចដក រក្សាទុក ឬផ្ទេរឱ្យសិស្ស-និស្សិតផ្សេងបានឡើយ។

៣-  និស្សិត ត្រូវសិក្សាឱ្យចប់មួយឆមាស ឬមួយឆ្នាំសិក្សាពេញលេញ ទើបមានសិទ្ធិផ្ទេរចេញ។

៤-  និស្សិត ត្រូវដោះស្រាយរាល់បញ្ហា ដែលពាក់ព័ន្ធទាំងឡាយ ជាមួយសាកលវិទ្យាល័យឱ្យបានរួចរាល់មុនត្រូវបានអនុញ្ញាតឱ្យបំពេញសំណុំបែបបទផ្ទេរចេញ។

កាលបរិច្ឆេទចូលរៀន

  • ចូលរៀនលើក១៖ថ្ងៃទី០១ ខែតុលា
  • ចូលរៀនលើក២៖ថ្ងៃទី០១ ខែមីនា
វីឌីអូសំខាន់ៗ