សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត

បណ្ណាល័យ

បណ្ណាល័យនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ធំទូលាយ មានសម្ភារសិក្សាទំនើបដែលស្ថិតនៅទាំង២ទីតាំងរបស់សាកលវិទ្យាល័យ ហើយមានសៀវភៅរាប់ពាន់ក្បាលដែលរៀបបែងចែកតាមវិស័យ មុខវិជ្ជា និងមហាវិទ្យាល័យនីមួយៗ សម្រាប់ ធ្វើការស្រាវជ្រាវ ដូចជាជីវប្រវត្តិថ្នាក់ដឹកនាំជាតិ ឯកសារអន្តរជាតិ   សំខាន់ៗ ទស្សនាវដ្តីវិទ្យាសាស្ត្រ អត្ថបទឯកសារស្រាវជ្រាវ សៀវភៅគោល ឯកសារពិគ្រោះយ៉ាងសម្បូរបែប ដើម្បីបំពេញ សេចក្តីត្រូវការ របស់បុគ្គលិក សាស្ត្រាចារ្យ និង និស្សិតស្រាវជ្រាវ។

ក្នុងនោះដែរ   សាកលវិទ្យាល័យក៏បានរៀបចំប្រព័ន្ធស្វ័យសិក្សាតាមរយៈបង្កើតឱ្យមាន

- បណ្ណាល័យធំទូលាយ: សម្រាប់និស្សិតធ្វើការស្រាវជ្រាវរាល់ឯកសារ និងសៀវភៅថ្មីៗយ៉ាងសម្បូរបែប

- បណ្ណាល័យអេឡិចត្រូនិក: សម្រាប់ផ្តល់ភាពងាយស្រួលដល់និស្សិតស្រាវជ្រាវឯកសារតាមប្រព័ន្ធ អេឡិចត្រូនិក

បណ្ណាល័យ ក៏បានរៀបចំសៀវភៅ និងឯកសារផ្សេងៗតាមប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (KOHA System) ដើម្បីងាយស្រួលក្នុងការស្វែងរក និងឯកសារអេឡិចត្រូននិច ទិន្នន័យដុល ទស្សនាវដ្តីអេឡិចត្រូនិច ព្រមទាំងកុំព្យូទ័រ ដែលមានភ្ជាប់

អ៊ិនធឺណិត សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ។

យើងក៏មានបណ្ណារក្សរង់ចាំ បម្រើដោយក្តីរីករាយ ហើយបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតរបស់យើង មានសិទ្ធិខ្ចីសៀវភៅយក ទៅអាននៅផ្ទះផងដែរ។ 

វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត