សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 (QMS) ដល់សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

ការប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 (QMS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧហ្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនដល់ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (វិញ្ញាបនបត្ររបស់វិទ្យាស្ថានស្តង់ដារកម្ពុជា) ដោយ ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា ព្រមទាំង ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ (វិញ្ញាបនបត្រ AXE “European Accredication”) ដោយលោក Raymond Keith Browning នាយកបច្ចេកទេស នៃស្ថាប័ន ACM ។

សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាគ្រឹះស្ថានអប់រំដំបូងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 (Quality Management System) ពីស្ថាប័នជាតិគឺ វិទ្យាស្ថានស្តង់ដារកម្ពុជា និងអន្តរជាតិពីស្ថាប័ន ACMCERT Indochina Group (ACM, UK) ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងល្អប្រសើរលើប្រព័ន្ធគ្រប់គ្រងគុណភាព ISO នេះ តាមរយៈការគ្រប់គ្រងធនធានមនុស្ស ធនធានសិក្សា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អគារសិក្សាផ្ទាល់ខ្លួន ព្រមទាំងការផ្តល់សេវាអប់រំដ៏ល្អសម្រាប់អ្នកសិក្សា ចាប់ពីបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាល (ថ្នាក់បំប៉នចិត្ត-គរុកោសល្យ ថ្នាក់បំប៉នភាសាអង់គ្លេស កុំព្យូទ័រ បង្រៀនភាសាអង់គ្លេស បង្រៀនភាសាចិន កម្មវិធីអភិវឌ្ឍបញ្ញា IMA និងកម្មវិធីសិក្សាផ្សេងៗទៀត)។

ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image News Image News Image News Image
“ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លើកទី៤ ឆ្នាំ២០២៥”
News Image
“ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊...
28/Mar/2025
News Image
អបអរសាទរ កម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លើកទី៤ ឆ្នាំ...
28/Mar/2025
News Image
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
22/Mar/2025
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «យុទ្ធសាស្ត្រសំខាន់ៗ...
20/Mar/2025
News Image
ការចុះទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃមហាវិទ្យាល័យ ទំនា...
18/Mar/2025
News Image
កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត និងជ្រើសរើសអ្នកស្ម័គ្...
13/Mar/2025
News Image
“វេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី៖ ភាពជាអ្នកដឹកនាំរបស់យុវជន នៅក្នុងយុគស...
12/Mar/2025
News Image
អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងមជ្ឈមណ្ឌលកម្ពុជ...
12/Mar/2025
News Image
អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ស...
07/Mar/2025
News Image
កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «អំណាចទាំង ១០ប្រភេទ នៃភាពជាអ្...
05/Mar/2025
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត