
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី១ វេនសៅរ៍-អាទិត្យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ សរុបចំនួនប្រមាណជាង ៣០០នាក់ ទៅកាន់វិមានឈ្នះ-ឈ្នះ (រាជធានីភ្នំពេញ) ដើម្បីចូលរួមអបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាសមាជិកគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងថ្នាក់ដឹកនាំ បានដឹកនាំនិស្សិតឆ្នាំទី២ ឆមាសទី១ (វេនសៅរ៍-អាទិត្យ) មកពីគ្រប់មហាវិទ្យាល័យ ទាំងកម្មវិធីសិក្សា ជាភាសាជាតិ និងកម្មវិធីសិក្សា អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ) សរុបចំនួនប្រមាណ ២៦០នាក់ ចុះទស្សនកិច្ចសិក្សាទៅកាន់វិមានឈ្នះ-ឈ្នះ (រាជធានីភ្នំពេញ) ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” ២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤ ព្រមទាំងជួយជំរុញការសិក្សារបស់និស្សិត ឱ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ក្នុងដំណើរបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងការស្វែករកសន្តិភាពដោយលំបាក តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាវិមានប្រវត្តិសាស្ត្រ នៃមូលដ្ឋានគ្រឹះ ឯកភាពជាតិ ឯកភាពទឹកដី សន្តិភាពពេញលេញនៅកម្ពុជា។ ជាពិសេស និស្សិតទាំងអស់តម្រូវឱ្យសរសេររបាយការណ៍ស្ដីពីដំណើរទស្សនកិច្ចសិក្សានេះដើម្បីដាក់ពិន្ទុ (On-going Assessment) ប្រចាំឆមាសផងដែរ។
ដំណើរទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងនារសៀលថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានឈ្នះ-ឈ្នះ (រាជធានីភ្នំពេញ)។










ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ




កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត និងជ្រើសរើសអ្នកស្ម័គ្រចិត្ត

កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត និងជ្រើសរើសអ្នកស្ម័គ្...
13/Mar/2025

“វេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី៖ ភាពជាអ្នកដឹកនាំរបស់យុវជន នៅក្នុងយុគស...
12/Mar/2025

អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងមជ្ឈមណ្ឌលកម្ពុជ...
12/Mar/2025

អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ស...
07/Mar/2025

កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «អំណាចទាំង ១០ប្រភេទ នៃភាពជាអ្...
05/Mar/2025

កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «អំណាចទាំង ១០ប្រភេទ នៃភាពជាអ្...
04/Mar/2025

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «អំណាចទាំង ១០ប្រភេទ...
01/Mar/2025

អបអរសាទរពិធីបិទ និងប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសង្គ្រោ...
27/Feb/2025

ដំណើរទស្សនកិច្ចសិក្សា រយៈពេល ២ថ្ងៃ របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវ...
20/Feb/2025
