សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២

សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២ (BICC 2022) ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៥-០៦ ខែឧសភា ឆ្នាំ២០២២ តាមរយៈ Video Conference ផ្សាយផ្ទាល់ពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (ទួលស្លែង) ក្រោមប្រធានបទ “ឱកាសអាហារូបករណ៍  និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងមានការចូលរួមពីសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំជាដៃគូអន្តរជាតិ ចំនួន ៤៥ មកពី ១៩ ប្រទេសជុំវិញពិភពលោក។ សន្និសីទនេះគឺជាវេទិកាអន្តរជាតិសម្រាប់ដៃគូវិស័យអប់រំរបស់យើងដើម្បីផ្តល់ព័ត៌មានល្អៗអំពីគ្រឹះស្ថានពួកគេ និងផ្សព្វផ្សាយពីសមាហរណកម្មវិស័យអប់រំជាសកល។

សន្និសីទ BICC 2022 នេះ ក៏មានគោលដៅ និងខ្លឹមសារសំខាន់ៗ ជាអាទិ៍៖

១-  ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក

២-  បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស

៣-  ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី

៤-  បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម

៥-  ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន

៦-  ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស

៧-  ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។

News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image News Image News Image News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធ...
20/Dec/2024
News Image
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី១ (វេនព្រឹក វេនរសៀល និង...
19/Dec/2024
News Image
ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី និងអបអរសាទរខួប១០ឆ្នាំ នៃសម្ព័ន្ធគ្រូពេទ...
15/Dec/2024
News Image
“ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ៖ “អត្...
06/Dec/2024
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ និងឆ្នាំទី៤ នៃ...
06/Dec/2024
News Image
📚 “បវេសនកាលថ្មី ក្រុមទី៣ ឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ថ្នាក់បរិញ្ញាបត...
04/Dec/2024
News Image
អបអរសាទរ សិក្ខាសាលាស្ដីពីការចុះហ្វឹកហាត់ការងារ និងទស្សនកិច្ចសិក្សា របស...
02/Dec/2024
News Image
អបអរសាទរ ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៤ ឆ្នាំ២០២៤...
25/Nov/2024
News Image
អបអរសាទរ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ(...
21/Nov/2024
News Image
បអរសាទរ កម្មវិធីការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of...
08/Nov/2024
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត