សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
“ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី៣ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ ទៅកាន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» និងឧទ្យានបោះតង់ (ខេត្តកំពង់ស្ពឺ)”
សកម្មភាពនិស្សិតឆ្នាំទី៣ ឆមាសទី២ ចំនួន ៣០៤នាក់ មកពីគ្រប់មហាវិទ្យាល័យ និងគ្រប់វេនសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ សម្រាកលំហែ និងថតរូបកម្សាន្ដលេង ព្រមទាំងលេងក្បែងកម្សាន្ដ យ៉ាងសប្បាយរីករាយ ដែលដឹកនាំដោយក្រុមការងារប៊ែលធី ទេសចរណ៍ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» និងឧទ្យានបោះតង់ (ខេត្តកំពង់ស្ពឺ)។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានបន្ថែមកម្មវិធីសិក្សាជូននិស្សិត ចំនួន៨ ផងដែររួមមាន៖
១. កម្មវិធីចែករំលែកបទពិសោធន៍
២. កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៣. កម្មវិធីការប្រកួតប្រជែងតស៊ូមតិ
៤. កម្មវិធីការប្រកួតប្រជែងសំណេរ
៥. កម្មវិធីដំណើរទស្សនកិច្ចសិក្សា
៦. កម្មវិធីពហុវប្បធម៌
៧. កម្មវិធីភាពយន្តឯកសារ
៨. ការចុះហ្វឹកហាត់ការងារ
កម្មវិធីទស្សនកិច្ចសិក្សាដែលជាកម្មវិធីសិក្សាបន្ថែមទី៥ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែកតាមឆ្នាំសិក្សា និងឆមាសរួមមាន៖
១. ទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សួនសត្វភ្នំពេញសាហ្វារី (ភ្នំពេញ)
២. ឆ្នាំទី២ (ឆមាសទី១ និងទី២) ទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរជាតិ និងក្រុងព្រះសីហនុ (ភ្នំពេញ និងខេត្តព្រះសីហនុ)
៣. ឆ្នាំទី៣ (ឆមាសទី១ និងទី២) ទស្សនកិច្ចសិក្សាទៅកាន់ព្រះបរមរាជវាំង និង ប្រាសាទសម្បូរព្រៃគុក (ភ្នំពេញ និងកំពង់ធំ)
៤. ឆ្នាំទី៤ (ឆមាសទី១ និងទី២) ទស្សនកិច្ចសិក្សាទៅកាន់វិមានឈ្នះ ឈ្នះ និងកែប-ភ្នំកំពង់ត្រាច (ភ្នំពេញ និងខេត្តកែប)
ដំណើរទស្សនកិច្ចសិក្សានេះបានរៀបចំឡើងនាថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។