សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរពិធីបើក ការបោះជំរំអន្តរជាតិ IYF លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ ការអប់រំចិត្តយុវជនឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌

"អបអរសាទរពិធីបើក ការបោះជំរំអន្តរជាតិ IYF លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ ការអប់រំចិត្តយុវជនឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌"

សិស្សានុសិស្សថ្នាក់ទី១១ នៃសាលា ប៊ែលធី អន្តរជាតិ ចំនួន ២,១៥១នាក់ បានចូលរួមក្នុងពិធីបើកការបោះជំរំអន្តរជាតិ IYF លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ "ការអប់រំចិត្តយុវជនឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌" ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF និងឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក នៃប៊ែលធី គ្រុប។ ការបោះជំរំអន្តរជាតិនេះ បានសហការរៀបចំឡើងដោយ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយមានសិស្ស-និស្សិតចូលរួមប្រមាណ ២,៧០០នាក់  នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ការបោះជំរំអន្តរជាតិ IYF នេះផងដែរ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
១- ផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា បានយល់ដឹងបន្ថែមអំពីការអប់រំចិត្តឱ្យចេះស្រឡាញ់ជាតិមាតុភូមិ គ្រួសារ និងខ្លួនឯង ចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ និងសាសនាជាដើម។
២- ឱ្យសិស្ស-និស្សិតកម្ពុជា ចេះរស់នៅជាក្រុម ធ្វើការងារជាក្រុម (Teamwork) និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក (Share Experiences)។
៣-បានស្តាប់វាគ្មិនកិត្តិយសជាតិ-អន្តរជាតិសំខាន់ៗ ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីយកទៅប្រើប្រាស់ជាទុនសម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែម។
៤- យុវជនកម្ពុជានឹងចេះហាត់ពត់ខ្លួនឯង ឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ នាពេលអនាគត (រៀនធ្វើជាអ្នកដឹកនាំ មុនពេលក្លាយខ្លួនជាអ្នកដឹកនាំ - Learn to be a leader before becoming a leader!)។

News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Trip) របស់ប្អូនៗនិស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង
News Image
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Tri...
13/Nov/2026
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ​ ប៊ែលធី អន្តរជា...
07/Nov/2026
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ​ ប៊ែលធី អន្តរជា...
06/Nov/2026
News Image
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្...
06/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ (លើកទី១) នៃមហាវ...
05/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងម...
05/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ វិស្វកម្ម និងមហាវ...
05/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្...
05/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ...
05/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ...
05/Nov/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: