ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកាសរុបចំនួន ២០,០០០,០០០ (ម្ភៃលានរៀល) ដែលបានមកពីការរៀបចំកម្មវិធីសង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំ២០២៥ ជូនដល់កាកបាទក្រហមកម្ពុជា”
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ថ្នាក់ដឹក និស្សិត យុវជនស្ម័គ្រចិត្ត ស.ស.យ.ក. កាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងតារាចម្រៀង និងសម្តែង លោក អេឡិច ច័ន្ទត្រា កញ្ញា ល្អ ហួស ចូលរួមក្នុងពិធីជួបសំណេះសំណាល និងទទួលថវិកាសប្បុរសជនខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបាននាំយកថវិកាមូលនិធិសប្បុរសធម៌ ប៊ែលធី ចំនួន ២០,០០០,០០០ (ម្ភៃលានរៀល) បរិច្ចាគជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ក្រុមទី២ (ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង)
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ក្រុមទី២ (ថ្នាក់បរិញ្ញាបត្រ...
21/Sep/2026
សិក្ខាសាលាស្តីពី "ការអប់រំចរិតលក្ខណៈយុវជន និងអបអរសាទរទិវាសន្តិភាពអន្តរ...
21/Sep/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលសិក្សានៅមហាវិទ្យាល័យទាំង១៣ ចា...
14/Sep/2026
សូមស្វាគមន៍មកកាន់មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ ប៊ែ...
07/Sep/2026
អបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី ២៧ (International Youth Da...
13/Aug/2026
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា...
05/Aug/2026
សេចក្តីជូនដំណឹងស្តីពីបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់ប...
04/Aug/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី១ គ្រប់វ...
25/Jul/2026
កម្មវិធី សិក្ខាសាលា និងការប្រកួតថតរូបលើស្មាតហ្វូន រដូវកាលទី៤ ក្រោមព្រះ...
20/Jul/2026
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយស
ប្រគល់សញ្ញាបត្រដល់ន...
16/Jul/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)