ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ ទីតាំង
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ ទីតាំង (គ្រប់វេនសិក្សា) សរុបប្រមាណជាង ៣,១៩៥ អង្គ/នាក់ ក្រោមប្រធានបទ “តើអ្នកគួរចាប់ផ្ដើមអាជីពរបស់អ្នកនៅពេលណា?- When should you start your career?"
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ (វេនសៅរ៍-អាទិត្យ) ចំនួន ៣៨៤ អង្គ/នាក់ មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង” ក្រោមប្រធានបទ៖ “តើអ្នកគួរចាប់ផ្ដើមអាជីពរបស់អ្នកនៅពេលណា?-When should you start your career?” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្រៀនកម្រិតឧត្តម និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។ ក្នុងនោះ និស្សិតសាខាទី១-ទួលស្លែង បានចូលរួមដោយផ្ទាល់នៅសាលប្រជុំជាន់ទី៥ ចំនួន ១៥៥នាក់ និងនិស្សិតសាខាទី២-ស្ពានអាកាសចោមចៅ បានចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិកត្រូនិក (Zoom Cloud Meeting) ចំនួន ២២៩នាក់។
ការចែករំលែកបទពិសោធន៍នាព្រឹកនេះ បានផ្តោតសំខាន់លើការជួយឱ្យនិស្សិតស្គាល់ពីសមត្ថភាព និងគោលដៅរបស់ខ្លួន ដើម្បីត្រៀមចាប់ផ្តើមអាជីពតាំងពីពេលកំពុងសិក្សា។ ជាពិសេសផ្តោតលើចំណុចសំខាន់ទាំង៩ ដែលជួយឱ្យនិស្សិតយល់ពីការជ្រើសរើសឱកាសការងារឱ្យបានសមស្រប ការត្រៀមខ្លួនឈានចូលទីផ្សារការងារ និងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដើម្បីកសាងអាជីពឱ្យបានរឹងមាំនាពេលអនាគត។
សូមជម្រាបជូនថា កម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) នេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់និស្សិតដែលសិក្សាតាមឆ្នាំនីមួយៗ ដើម្បីបានស្តាប់ និងទទួលនូវចំណេះដឹងថ្មីៗ ដើម្បីរត់ឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ព្រមទាំងទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ល។ ហើយនិស្សិតទាំងអស់ អាចយកចំណេះដឹង និងបទពិសោធន៍ទាំងអស់នោះ សម្រាប់ធ្វើការពិចារណា និងឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសរើសយកចំណុចណាល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។
កម្មវិធីបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ ទីតាំង
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកល...
24/Oct/2026
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ សូមស្វាគមន៍!
23/Oct/2026
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង) សូមស្វាគមន៍!
22/Oct/2026
អបអរសាទ! សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តជាតិ ទទួលបានបណ្ណសរសើរ ពីក្រស...
21/Oct/2026
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ
19/Oct/2026
តើអ្វីទៅគឺជា “រៀននៅទីនេះ ហ្វឹកហាត់នៅទីនេះ ធ្វើការគ្រប់ទីកន្លែង” ?
សាក...
19/Oct/2026
អបអរសាទរ ការប្រកួតជជែកដេញដោល រដូវកាលទី៤ វគ្គផ្ដាច់ព្រ័ត្រ កម្រិតសាកលវិ...
02/Oct/2026
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ក្រុមទី២ (ថ្នាក់បរិញ្ញាបត្រ...
21/Sep/2026
សិក្ខាសាលាស្តីពី "ការអប់រំចរិតលក្ខណៈយុវជន និងអបអរសាទរទិវាសន្តិភាពអន្តរ...
21/Sep/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលសិក្សានៅមហាវិទ្យាល័យទាំង១៣ ចា...
14/Sep/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)