សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ល័ក្ខខ័ណ្ឌនៃ​ការចុះ​ឈ្មោះ​ចូល​រៀននិងកម្មវិធីសិក្សា

ក-អំពីថ្នាក់​ត្រៀម​មុនចូលថ្នាក់ទី១

សិស្ស​ដែល​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ត្រៀម​មុនចូល​ថ្នាក់​ទី១ ​បាន​ត្រូវ​មាន​អាយុ​យ៉ាង​តិច​បំផុត​ ៥ឆ្នាំ។

ខ-អំពី​បឋម​សិក្សា​ និង​មធ្យម​សិក្សា​(ថ្នាក់ទី១ ដល់ទី១២)
  • សិស្ស​ដែល​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ ទី​១​ ចំណេះ​ទូទៅ​ត្រូវ​មាន​ សំបុត្រ​កំណើត​ ដែល​បញ្ជាក់​​អាយុ​យ៉ាង​តិច​បំផុត​ ៧០ខែ​(ឬ ៦ឆ្នាំ)​ គិត​ត្រឹម​ថ្ងៃ​ទី​១​ ខែសីហា។
  • សិស្ស​ដែល​ផ្ទេរ​ការ​សិក្សា​មក​ពី​សាលា​ផ្សេងៗ​ ទូទាំង​ប្រទេស​ពី​ថ្នាក់​ទី​៤-៩ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សៀវភៅ​តាមដាន​ការ​សិក្សា​មួយ​ច្បាប់​(បើមាន)​ និង​សៀវភៅ​សិក្ខាគារិក​មួយ​ច្បាប់។​ ដោយ​ឡែក​ចំពោះ​សិស្ស​ថ្នាក់​ទី​១០-១២ ដែល​ផ្ទេរ​ចូល​ពី​សាលា​នានា​ត្រូវ​ផ្តល់​បន្ថែម​នូវ​ច្បាប់​ ថត​ចំលង​សញ្ញា​បត្រ​បធ្យម​សិក្សា​បឋមភូមិ​(ឌីប្លូម)​ ដែលមាន​បញ្ជាក់​ពី​ស្ថាប័ន​ដែល​មាន​សមត្ថ​កិច្ច​ ចំនួន​៣ច្បាប់​ និង​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​ច្បាប់​ដើម​ សម្រាប់​បង្ហាញ​ និង​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​ជាក់​ស្តែង។
  • ចំពោះ​សិស្ស​បឋម​សិក្សា​ ឬ​មធ្យម​សិក្សា​បឋម​ភូមិ​ ដែល​គ្មាន​ឯកសារ​ខាង​លើ​ត្រូវ​ធ្វើ​តេស្តដើម្បី​បញ្ជាក់​ពី​ សមត្ថ​ភាព​ និង​ដើម្បី​កំណត់​ថ្នាក់​ដែល​ត្រូវ​ចូល​រៀន​ជា​មុន​សិន​ ទើប​ចុះ​ឈ្មោះ​ចូល​រៀន​ជា​ក្រោយ។​ ករណី​ចាំបាច់​សូម​ទាក់​ទង​មក​វិទ្យាស្ថាន​ ប៊ែល​ធី​ដែល​នៅ​ជិត​ផ្ទះ​លោក​អ្នក។
  • អាណា​ព្យា​បាល​ត្រូវ​បំពេញ​ពាក្យ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ រួម​មាន​ជីវ​ប្រវត្តិ​សង្ខេប​របស់​សិស្ស​ កិច្ច​សន្យា​គោរព​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​វិទ្យាស្ថាន​ដែល​មាន​ស្រាប់​ និង​ផ្តល់​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់។
  • ត្រូវ​ផ្តល់​ច្បាប់​ថត​ចំលង​សំបុត្រ​បញ្ជាក់​កំណើត​១ ច្បាប់​ ឬ​ ច្បាប់​ថត​ចំលង​សៀវភៅ​គ្រួសារ​១ច្បាប់ និង​រូប​ថត ៤x៦ ចំនួន​ ៥ សន្លឹក។
  • ចំណែក​ឯកសារ​ផ្ទេរ​ការ​សិក្សា​ផ្សេងៗ​ទៀត​ សាលា​ជា​អ្នក​សម្រប​សម្រួល​ជូន​ដោយ​ឥត​គិត​ថ្លៃ។
កម្មវិធីសិក្សា ចំណេះទូទៅ
ថ្នាក់ទី សៀវភៅសិក្សា
ក-ថ្នាក់ត្រៀមមុនចូលថ្នាក់ទី១ Preschool 1:
  • Phonics 1
  • Preschool English Book 1
  • Khmer Studies
  • Coloring Book
  • VCD Program
Preschool 2:
  • Phonics 2
  • Preschool English Book 2
  • Khmer Studies
  • Coloring Book
  • VCD Program
Preschool 3:
  • Phonics 3 & Phonics 4
  • Conversation Preschool 3
  • VCD Program
Preschool 4:
  • Phonics 5 & Phonics 6
  • Conversation Preschool 4
  • VCD Program
ខ-បឋមសិក្សាពីថ្នាក់ទី១-ទី៦
  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម (អប់រំពលរដ្ឋវិជ្ជា និងសីលធម៌ អប់រំសិល្បៈ និងអប់រំវិជ្ជាសង្គម)
  4. វិទ្យាសាស្រ្តអនុវត្តន៍
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ថ្នាក់កុំព្យូទ័រ
គ-អនុវិទ្យាល័យ​ពីថ្នាក់​ទី ៧ ដល់ថ្នាក់ទី​៩
  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម (អប់រំពលរដ្ឋវិជ្ជា និងសីលធម៌ អប់រំសិល្បៈ និងអប់រំវិជ្ជាសង្គម)
  4. វិទ្យាសាស្រ្តអនុវត្តន៍
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ថ្នាក់កុំព្យូទ័រ
ឃ-វិទ្យាល័យ​ពីថ្នាក់​ទី ១០ ដល់ថ្នាក់ទី១២
  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម (អប់រំពលរដ្ឋវិជ្ជា និងសីលធម៌ អប់រំសិល្បៈ និងអប់រំវិជ្ជាសង្គម)
  4. វិទ្យាសាស្រ្តអនុវត្តន៍
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ថ្នាក់កុំព្យូទ័រ
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ