វិទ្យាល័យពីថ្នាក់ទី ១០ ដល់ថ្នាក់ទី១២
ក-អំពីវិទ្យាល័យ
វិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺជាសាលារៀនឯកជនមួយដែលធំជាងគេ មានទីតាំងច្រើនជាងគេ តម្លៃសិក្សាសមរម្យជាងគេ និងឈានមុខគេ ក្នុងការផ្តល់សេវាអប់រំ ផ្នែកចំណេះទូទៅ ស្របតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ប៊ែលធី មានបន្ថែមភាសាអង់គ្លេសគន្លឹះទៅលើចំណងជើង (Titles) និងចំណងជើងរង (Sub-Titles) សរុបពីថ្នាក់ទី៧ ដល់ទី១២ មានចំនួនជាងប្រាំពាន់ពាក្យ និងមានកម្មវិធីសិក្សាកុំព្យូទ័រចំនួន ១ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់ថ្នាក់ទី៧ (Microsoft Word 2010) និងទី៨ (Microsoft Excel 2010) ហើយមានកម្មវិធី អប់រំកាយដោយបង្ហាត់ក្បាច់តៃក្វាន់ដូ (Taekwondo)។ ជាពិសេស ប៊ែលធីបានរៀបចំថ្នាក់បំប៉នលើមុខវិជ្ជាភាសាខ្មែរ រូបវិទ្យា និងគណិតវិទ្យា សម្រាប់ថ្នាក់ប្រឡងទី៩ និងទី១២ នៅរៀលរាល់ថ្ងៃ អាទិ្យដោយឥតគិតថ្លៃ។ សិស្សថ្នាក់ទី១០ ដល់ទី១២ មានឱកាស បានជួបវាគ្មិនសំខាន់ៗតាមរយៈកម្មវិធីសិក្សាបន្ថែម និងមានកម្មវិធី ទស្សនកិច្ចសិក្សាប្រចាំឆ្នាំ ទៅកាន់ តំបន់ប្រវត្តិ សាស្ត្រផ្សេងៗ និងកម្មវិធីប្រកួត ប្រជែងនិយាជាសាធារណៈ។ សិស្សប៊ែលធី បានចូលរួមប្រឡងយកសញ្ញាបត្រថ្នាក់ជាតិទូទាំងប្រទេស ទាំងផ្នែក មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ បានប្រឡងជាប់ ស្ទើរតែ ១០០% និងជាប់ចំណាត់ថ្នាក់សិស្សពូកែប្រចាំរាជធានី និងទូទាំងប្រទេសស្ទើររៀងរាល់ឆ្នាំ។ ជាពិសេស សាលា នឹងUpload សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ក្នុងវេបសាយ របស់ សាលាផងដែរ។
ខ-អំពីគ្រូបង្រៀន
វិទ្យាល័យ ប៊ែលធី អន្តរជាតិ មានគ្រូបង្រៀនដែលមាន សញ្ញាបត្រគរុកោសល្យឧត្តមសិក្សា និងគ្រូមួយចំនួនទៀតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេពកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស-និស្សិត ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលនូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ ហើយគ្រូបង្រៀនម្នាក់ អាចបង្រៀនបានតែមួយកំរិត តែប៉ុណ្ណោះ។
គ-សម្ភារៈរូបវន្ត
សាលា ប៊ែលធី អន្តរជាតិ មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹងមេរៀន រួមទាំងឧបករណ៍សំរាប់បង្រៀន ដូចជា LCD, Overhead Projector,TV, Flash Cardsនិង Story Cards អ៊ិនធឺណិត និងអ៊ីម៉ែល, បន្ទប់ហ្វឹកហ្វឺនភាសា, បណ្ណាល័យធំទូលាយ, ម៉ាស៊ីនភ្លើង ដែលបង្កភាពងាយស្រួលក្នុងករណីភ្លើងដាច់។
ឃ-អំពីថ្នាក់រៀន
បន្ទប់រៀននីមួយៗមានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ាសំរាប់តាមដានការសិក្សារបស់ សិស្សនិងការបង្រៀនរបស់គ្រូ និងកំណត់ចំនួនសិស្សត្រឹមតែ ៣០ ទៅ ៤០នាក់ក្នុងមួយថ្នាក់។
ង-ទស្សនកិច្ចសិក្សា
សិស្សចាប់ពីថ្នាក់ទី១០ដល់ទី១២ ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សា នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។ ក្រោយការធ្វើទស្សនកិច្ចសិក្សាសិស្សត្រូវសរសេររៀបរាប់នូវចំណាប់អារម្មណ៍របស់ខ្លួនអំពីលទ្ធផលនៃទស្សនកិច្ចសិក្សា ដើម្បីយកពិន្ទុទៅបូកជាមួយពិន្ទុប្រចាំខែ។
ច-អំពីការប្រឡង
រាល់ការប្រឡងឆមាសទី១និងទី២ និងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) សិស្សប៊ែលធីត្រូវបានបញ្ជូនទៅប្រឡងជាមួយសិស្សនៅសាលារដ្ឋ ជាពិសេសសិស្ស ប៊ែលធីមាន សិទ្ធចូលរួមការប្រឡងសិស្សពូកែនិងមានសិទ្ធិប្រលងយកសញ្ញាបត្រគ្រប់កំរិតដូចសិស្ស ដែលរៀននៅសាលារដ្ឋទូទាំងប្រទេសដែរ។ ចំពោះសិស្សដែលបញ្ចប់ការសិក្សានៅ វិទ្យាល័យ ប៊ែលធី អន្តរជាតិ ត្រូវបានទទួលអាហារូបករណ៍ ៥០% សិក្សាថ្នាក់មហាវិទ្យាល័យ នៅសាលា ប៊ែលធី អន្តរជាតិរយៈ៤ឆ្នាំ។ * សិស្សដែលបានរៀននៅ ប៊ែលធី ហើយត្រូវបានផ្ទេរទៅរៀននៅបរទេស ដូចជាសហរដ្ឋអាមេរិច អូស្រ្តាលី កាណាដា សឹង្ហបូរី និងប្រទេសផ្សេងៗទៀតជាច្រើន សុទ្ធតែបានប្រទេសទាំងនោះផ្តល់ឲ្យនូវកំរិតថ្នាក់សិក្សាស្មើគ្នា ដូចរៀននៅ ប៊ែលធី ដែរ។
ឆ-កម្មវិធីសិក្សា
- ភាសាខ្មែរ
- គណិតវិទ្យា
- សិក្សាសង្គម (ពលរដ្ឋវិជ្ជា និងសីលធម៌ គេហវិទ្យា ភូមិវិទ្យានិងប្រវត្តិវិទ្យា)
- វិទ្យាសាស្រ្តអនុវត្ត (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា)
- ភាសាអង់គ្លេស
- អប់រំកាយ និងកីឡា
- ថ្នាក់កុំព្យូទ័រ
ជ-អំពីសញ្ញាបត្រ
សញ្ញាបត្រមធ្យសិក្សា ទុតិយភូមិ (បាក់ឌុប)
ឈ-អំពីតម្លៃសិក្សា វិទ្យាល័យពីថ្នាក់ទី ១០ ដល់ថ្នាក់ទី១២
ថ្នាក់ទី | តម្លៃឆមាសទី១ | តម្លៃឆមាសទី២ | តម្លៃ១ឆ្នាំ |
---|---|---|---|
10 | $ 445 | $ 445 | $ 850 |
11 | $ 445 | $ 445 | $ 850 |
12 | $ 445 | $ 445 | $ 850 |
ញ-កាលបរិច្ឆេទនិងម៉ោងសិក្សា
មុខវិជ្ជា | ម៉ោងសិក្សា | ចាប់ផ្តើម |
---|---|---|
ចំណេះទូទៅ |
ថ្ងៃនិងម៉ោងសិក្សា សិក្សាពីថ្ងៃ ច័ន្ទ ដល់ ថ្ងៃសៅរ៍ថ្នាក់មធ្យមសិក្សា ព្រឹក-៧:៣០ – ១១:០០ល្ងាច-១:៣០ – ៥:០០ |
បវេសនកាលប្រចាំឆ្នាំ ចូលរៀនថ្ងៃទី០១ ខែសីហា រៀងរាល់ឆ្នាំ |