បឋមសិក្សាពីថ្នាក់ទី១-ទី៦
ក-អំពីបឋមសិក្សា
សាលាឋមសិក្សា ប៊ែលធី អន្តរជាតិ គឺជាសាលារៀនឯកជនមួយដែលធំជាងគេ មានទីតាំងច្រើនជាងគេ តម្លៃសិក្សាសមរម្យជាងគេ និងឈានមុខគេ ក្នុងការផ្តល់សេវាអប់រំ ផ្នែកចំណេះទូទៅ ស្របតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ប៉ុន្តែដោយឡែកកម្មវិធីសិក្សារបស់ប៊ែលធី មានបន្ថែម ភាសាអង់គ្លេសទៅលើចំណងជើង (Titles) និងចំណងជើងរង (Sub-Titles) ចាប់ពីថ្នាក់ទី១ ដល់ទី៦ ហើយមានកម្មវិធីសិក្សាភាសាអង់គ្លេសចំនួន២ម៉ោង ក្នុងមួយ សប្តាហ៍ ចាប់ពីថ្នាក់ទី១ ដល់ទី៦ និង កម្មវិធីសិក្សាកុំព្យូទ័រចំនួន១ម៉ោង ក្នុងមួយសប្តាហ៍សំរាប់ថ្នាក់ទី៦ ។ សិស្សប៊ែលធី បានប្រឡងឆមាសជាប់ ១០០% ជារៀងរាល់ឆ្នាំ។
ខ-អំពីគ្រូបង្រៀន
សាលាបឋមសិក្សា ប៊ែលធី អន្តរជាតិ មានគ្រូបង្រៀនដែលមានសញ្ញាបត្រគរុកោសល្យបឋមសិក្សា និងគ្រូមួយចំនួនទៀតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេពកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលនូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ។
គ-សម្ភារៈរូបវន្ត
សាលា ប៊ែលធី អន្តរជាតិ មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹងមេរៀន រួមទាំងឧបករណ៍សំរាប់បង្រៀន ដូចជា LCD, Overhead Projector,TV, Flash Cardsនិង Story Cards អ៊ិនធឺណិត និងអ៊ីម៉ែល, បន្ទប់ហ្វឹកហ្វឺនភាសា, បណ្ណាល័យធំទូលាយ, ម៉ាស៊ីនភ្លើង ដែលបង្កភាពងាយស្រួលក្នុងករណីភ្លើងដាច់។
ឃ-អំពីថ្នាក់រៀន
បន្ទប់រៀននីមួយៗរបស់ប៊ែលធី មានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ាសំរាប់តាមដានការសិក្សានិងសកម្មភាពនានារបស់សិស្សនិងការបង្រៀនរបស់គ្រូ និងកំណត់ចំនួនសិស្សត្រឹមតែ ៣០ ទៅ ៤០នាក់ក្នុងមួយថ្នាក់។
ង-ទស្សនកិច្ចសិក្សា
សិស្សចាប់ពីថ្នាក់ទី៤និងទី៥ ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សា នៅព្រះបរមរាជវាំង ហើយថ្នាក់ទី៦ ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ មួយឆ្នាំម្តង ជារៀងរាល់ឆ្នាំ។ ក្រោយការធ្វើទស្សនកិច្ចសិក្សាសិស្សត្រូវសរសេររៀបរាប់នូវចំណាប់អារម្មណ៍របស់ខ្លួនអំពីលទ្ធផល នៃទស្សនកិច្ចសិក្សា ដើម្បីយកពិន្ទុទៅបូកជាមួយពិន្ទុប្រចាំខែ ។
ច-អំពីការប្រឡង
រាល់ការប្រឡង ប្រចាំខែ និងឆមាស សាលាបានរៀបចំពេលវេលា ជាក់លាក់ និងវិញ្ញាសាត្រឹមត្រូវ ដើម្បីធានាឲ្យបាន នូវគុណភាពជាចំបង ប៉ុន្តែចំពោះការប្រឡងឆមាស(លើកទី១ និងទី២) ថ្នាក់ទី៦ សិស្សប៊ែលធី ត្រូវបានបញ្ជូនទៅប្រឡងជាមួយសិស្សថ្នាក់ទី៦នៅសាលារដ្ឋ ។
ឆ-កម្មវិធីសិក្សា
- ភាសាខ្មែរ
- គណិតវិទ្យា
- សិក្សាសង្គម (អប់រំពលរដ្ឋវិជ្ជា និងសីលធម៌ អប់រំសិល្បៈ និងអប់រំវិជ្ជាសង្គម)
- វិទ្យាសាស្រ្តអនុវត្ត
- ភាសាអង់គ្លេស
- អប់រំកាយ និងកីឡា
- ថ្នាក់កុំព្យូទ័រ
ជ-អំពីតម្លៃសិក្សា ពីថ្នាក់ទី១-ទី៦
ថ្នាក់ទី | តម្លៃឆមាសទី១ | តម្លៃឆមាសទី២ | តម្លៃ១ឆ្នាំ |
---|---|---|---|
1 | $ 320 | $ 320 | $ 600 |
2 | $ 320 | $ 320 | $ 600 |
3 | $ 345 | $ 345 | $ 650 |
4 | $ 345 | $ 345 | $ 650 |
5 | $ 370 | $ 370 | $ 700 |
5 | $ 370 | $ 370 | $ 700 |