មហាវិទ្យាល័យ East Asia
I. ស្ថានភាពទូទៅ
East Asia Institute of Management (EASB) ជាវិទ្យាស្ថានអប់រំឯកជនមួយនៃប្រទេសសិង្ហបុរី ដែលត្រូវបានបង្កើតឡើងនៅ ឆ្នាំ ១៩៨៤ ហើយមានពីរសាខា គឺសាខា Henderson nigsaxa Balestier។ វិទ្យាស្ថានផ្តល់នូវការអប់រំកម្រិតខ្ពស់ក្រោមការសហការជាមួយសាកលវិទ្យាល័យល្បីៗនៅឯក្រៅប្រទេសមានដូចជា ចក្រភពអង់គ្លេស អូស្ត្រាលីនិង នូវែលហ្សេឡង់។ វិទ្យាស្ថានត្រូវបាន ទទួលស្គាល់កម្រិតគុណភាពអប់រំពីក្រសួងអប់រំរបស់ប្រទេសសិង្ហបុរីតាមរយៈការចុះឈ្មោះចូលទៅក្នុង Singapore Quality Class (SQC) និង EduTrust Awarded Private Education Organization។
II. អាសយដ្ឋាន
EASB មានទីតាំងទីមួយស្ថិតនៅ 98 Henderson Road Singapore 159543 និងទីតាំងទីពីរសម្រាប់សាខា Balestier ស្ថិតនៅ 9 Ah Hood Road Singapore 329975 ប្រទេសសិង្ហបុរី។ និស្សិត និងអាណាព្យាបាលអាចចូលទៅកាន់គេហទំព័រ www.easb.edu.sg ឬទំនាក់ទំនងតាមទូរស័ព្ទលេខ +(65) 6252 5550 និង +(65) 6278 5550 ដើម្បីស្វែងយល់បន្ថែមទៀតអំពីវិទ្យាស្ថាន។
III. កម្មវិធីសិក្សា
1. ថ្នាក់បរិញ្ញាបត្រ
សាកលវិទ្យាល័យដៃគូ Collaborated Universities |
សញ្ញាបត្រ Degrees |
QUEEN margaret University, UK |
|
Aston University, UK |
|
University of Londom International Program, UK |
|
សាកលវិទ្យាល័យដៃគូ Collaborated Universities |
សញ្ញាបត្រ Degrees |
Cardiff Metropolitan University, UK |
|
University of Soulthem Queensland, Australia |
|
លក្ខខណ្ឌចូលសិក្សា
- ត្រូវមានសញ្ញាបត្រថ្នាក់វិទ្យាល័យ
- ត្រូវមានពិន្ទុតេស្តអន្តរជាតិ IELTS = 4.5 ឬ TOEFL iBT = 53
2. ថ្នាក់អនុបណ្ឌិត
សាកលវិទ្យាល័យដៃគូ Collaborated Universities |
សញ្ញាបត្រ Degrees |
heriot-Watt University, UK |
|
សាកលវិទ្យាល័យដៃគូ Collaborated |
សញ្ញាបត្រ Degrees |
QUEEN Margearet University, UK |
|
Cardiff Metropolitan University, UK |
|
University of Southern Queensland, UK |
|
លក្ខខណ្ឌចូលសិក្សា
- ត្រូវមានសញ្ញាបត្របរិញ្ញាបត្រដែលចេញដោយគ្រឹះស្ថានដែលមានការទទួលស្គាល់លើគុណភាពអប់រំ
- ត្រូវមានពិន្ទុតេស្តអន្តរជាតិ IELTS = 6.0 ឬ TOEFL iBT = 80
បញ្ជាក់ៈ
- វគ្គសិក្សាថ្នាក់បរិញ្ញាបត្រចាប់ផ្តើមនៅខែ មករា មេសា កក្កដា និង តុលាដែលមានរយៈពេលសិក្សា ២ឆ្នាំកន្លះ
- វគ្គសិក្សាថ្នាក់អនុបណ្ឌិតចាប់ផ្តើមនៅខែ មករា កុម្ភៈ មិនា មេសា ឧសភា កក្កដា សីហា កញ្ញា និង វិច្ឆិកា ដែលមានរយៈពេលសិក្សា ១ឆ្នាំកន្លះ
- មានវគ្គបំប៉នភាសាអង់គ្លេសសម្រាប់និស្សិត
IV. កន្លែងស្នាក់នៅ
វិទ្យាស្ថានបានរៀបចំកន្លែងស្នាក់នៅសម្រាប់និស្សិត ដែលមានទីតាំងស្ថិតនៅជិតនឹងវិទ្យាស្ថានប្រកបដោយបរិយាកាសល្អបរិសុទ្ធ ទីធ្លាធំទូលាយ និងមានសុវត្ថិភាព។ និស្សិតនឹងស្នាក់នៅជាក្រុមដែលមានគ្នាពីរនាក់ ឬបួននាក់ក្នុងមួយបន្ទប់ ហើយតាមបន្ទប់ទាំងអស់មានផ្តល់នូវសេវាកម្មអ៊ីនធឺណិតដោយឥតគិតថ្លៃ។ ជាងនេះទៅទៀតនិស្សិតដែលស្នាក់នៅក្នុងអាគារដែលរៀបចំដោយវិទ្យាស្ថាន នឹងទទួលបាន សេវាដឹកជញ្ជូនទៅមកពីកន្លែងដែលពួកគេសិក្សាដោយឥតគិតថ្លៃ។ និស្សិតក៏អាចជ្រើសរើសការស្នាក់នៅជាលក្ខណៈឯកជនបានផងដែរ។
V. ជីវភាពប្រចាំថ្ងៃ
សិង្ហបុរីជាប្រទេសមួយដែលចំរុះទៅដោយជាតិសាសន៍ និងវប្បធម៌ ហើយការប្រាស្រ័យទាក់ទងមានភាពងាយស្រួលបំផុត តាមរយៈ ការប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការ។ និស្សិតអាចភ្លក់រស់ជាតិអាហារយ៉ាងសម្បូរបែបតាមចំណង់ចំណូលចិត្តពួកគេ ចំណែកឯអាកាសធាតុវិញមានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងប្រទេសកម្ពុជា អាចឱ្យនិស្សិតឆាប់សម្របខ្លួនបាន ព្រមទាំងមានតំបន់ទេសចរណ៍ជា ច្រើនសម្រាប់លំហែកាយទៀតផង។ អាណាព្យាបាល និងនិស្សិតអាចធ្វើដំណើរទៅមកដើម្បីសួរសុខទុក្ខគ្នាបានយ៉ាងងាយ មិនមានភាពស្មុគស្មាញដោយសារតែចំណាយពេលតិចក្នុងការធ្វើដំណើរ និងមានតម្លៃសមរម្យ។
VI. ឱកាសផ្សេងៗ
ការសិក្សានៅវិទ្យាស្ថាន EASB (East Asia Institute of Management)ធ្វើឱ្យចំណេញទាំងថវិការ និងពេលវេលា មិនត្រឹមតែ ប៉ុណ្ណោះ និស្សិតមានជំរើសសិក្សាលើមុខវិជ្ជាជាច្រើន ដែលសញ្ញាបត្រទទួលស្គាល់ដោយសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស អូស្ត្រាលី និងនូវែលហ្សេឡង់។ តម្រូវការនៃការចូលសិក្សា តាមវគ្គនីមួយៗមានភាពអនុគ្រោះមិនមានភាពស្មុគស្មាញ ដែលជាឱកាសបើក ទូលាយដល់និស្សិតទាំងអស់ក្នុងការសម្រេចគោលដៅរបស់ពួកគេ។
VII. តម្លៃសិក្សា
Programs | Duration | Tuition Fess (US $) |
Bachelor | 1 Year | $9,520 - $12,700 |
Master | For Whole Program | $24,200 - $24,600 |
បញ្ជាក់ៈ តម្លៃសិក្សាអាចមានការប្រែប្រួលទៅតាមកម្មវិធីសិក្សា និងការផ្លាស់ប្តូររបស់មហាវិទ្យាល័យ។