មហាវិទ្យាល័យ York St John
I. ស្ថានភាពទូទៅ
York St John គឺជាសាកលវិទ្យាល័យមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ១៨៤១ ដោយមានឈ្មោះថា Church College for Teacher Training។ ដោយឆ្លងកាត់អស់រយៈជាងមួយសតវត្សក្នុងការបណ្តុះបណ្តាលអប់រំ York St John ត្រូវបានគេប្រកាសជាសាកលវិទ្យាល័យជាផ្លូវការនៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០០៦។ សាកលវិទ្យាល័យមានមុខវិជ្ជាជាច្រើនដែលត្រូវបានរៀបចំឱ្យក្លាយទៅជាជំរើសដ៏ល្អ សម្រាប់និស្សិតទាំងកម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិត ដែលមានជាអាទិ៍ៈ ការផលិតកុន និងកម្មវិធីទូរទស្សន៍ ការអប់រំ ការគ្រប់គ្រងពាណិជ្ជកម្ម ទេសចរណ៍ និងសុខាភិបាល។
II. អាសយដ្ឋាន
សាកលវិទ្យាល័យមានទីតាំងនៅ York St John University Lord Mayor's Walk, York, YO31 7EX ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ និស្សិត និងអាណាព្យាបាលអាច ចូលទៅកាន់គេហទំពរ័ www.yorksj.ac.uk ឬ ទំនាក់ទំនងតាមទូរស័ព្ទលេខ +44 (0) 1904 624624 ដើម្បីស្វែងយល់បន្ថែមទៀតអំពីសាកលវិទ្យាល័យ។
III. កម្មវិធីសិក្សា
1. ថ្នាក់បរិញ្ញាបត្រ
មហាវិទ្យាល័យ Faculties |
សញ្ញាបត្រ Degrees |
Faculty of Arts |
|
Faculty of Health & Life Sciences |
|
Faculty of Education and Theology |
|
មហាវិទ្យាល័យ School |
សញ្ញាបត្រ Degrees |
York St John Business School |
|
លក្ខខណ្ឌចូលសិក្សា
- ត្រូវមានសញ្ញាបត្រ A levels ឬ GCSE
- ត្រូវមានពិន្ទុតេស្តអន្តរជាតិ IELTS = 6 ឬ TOEFL iBT = 80
2. ថ្នាក់អនុបណ្ឌិត
មហាវិទ្យាល័យ School |
សញ្ញាបត្រ Degrees |
European Business School London |
|
Regent's Nussiness School London |
|
London School of Film, Media & Performance |
|
មហាវិទ្យាល័យ School |
សញ្ញាបត្រ Degrees |
Webster Graduate School London |
|
School of Psychotherapy & Counselling Psychology |
|
លក្ខខណ្ឌចូលសិក្សា
- ត្រូវមានសញ្ញាបត្របរិញ្ញាបត្រដែលចេញដោយគ្រឹះស្ថានដែលមានការទទួលស្គាល់លើគុណភាពអប់រំ
- ត្រូវមានពិន្ទុតេស្តអន្តរជាតិ IELTS = 6.5 ឬ TOEFL iBT = 90
បញ្ជាក់ៈ
- វគ្គសិក្សាថ្នាក់បរិញ្ញាបត្រចាប់ផ្តើមនៅខែ កញ្ញា និង កុម្ភៈ ដែលមានរយៈពេលសិក្សា ៣ឆ្នាំកន្លះ
- វគ្គសិក្សាថ្នាក់អនុបណ្ឌិតចាប់ផ្តើមនៅខែ កញ្ញា មករា និង កុម្ភៈ ដែលមានរយៈពេលសិក្សាពី ១ឆ្នាំ ទៅ ១ឆ្នាំកន្លះ
- មានវគ្គបំប៉នភាសាអង់គ្លេសសម្រាប់និស្សិត
IV. កន្លែងស្នាក់នៅ
មហាវិទ្យាល័យបានរៀបចំកន្លែងស្នាក់នៅសម្រាប់និស្សិតដែលមានតម្លៃសមរម្យបរិយាកាសរស់នៅល្អប្រកបដោយសុវត្ថិភាព មានទីតាំងនៅក្នុងបរិវេណផ្ទាល់របស់មហាវិទ្យាល័យ ស្ថិតក្នុងអាគារ Oliver Hall, Reid Hall និង Oliver Flats។ ម៉្យាងវិញទៀតនិស្សិតក៏អាចជ្រើសរើសការស្នាក់នៅដោយខ្លួនឯងជាលក្ខណៈឯកជននៅខាងក្រៅបរិវេណរបស់មហាវិទ្យាល័យដោយមានការជួយ ជ្រោមជ្រែងពីការិយាល័យស្វែងរកកន្លែងស្នាក់នៅសម្រាប់និស្សិត។
V. ជីវភាពប្រចាំថ្ងៃ
មហាវិទ្យាល័យយកចិត្តទុកដាក់យ៉ាងសំខាន់លើសុខមាលភាព និងតម្រូវការផ្សេងៗរបស់និស្សិតក្នុងរយៈពេលកំពុងសិក្សា។ បណ្ណាល័យ ហាងលក់សៀវភៅ ក្លឹបហាត់ប្រាណមណ្ឌលសុខភាព ទីកន្លែងកំសាន្ត និងអាហារដ្ឋានជាច្រើន ត្រូវបានរៀបចំដោយមហាវិទ្យាល័យដើម្បីបង្កភាពងាយស្រួលសម្រាប់ការស្នាក់នៅ និងការសិក្សារបស់និស្សិត។
VI. ឱកាសផ្សេងៗ
និស្សិតមានឱកាសប្រាស្រ័យទាក់ទងជាមួយបណ្តានិស្សិតផ្សេងទៀតមកពីជាង១០០ ប្រទេសដែលបានមកសិក្សានៅ Regent's College London។ និស្សិតនឹងបានសិក្សាដោយផ្ទាល់ជាមួយសាស្ត្រាចារ្យដែលពួកគាត់ភាគច្រើនជាម្ចាស់ក្រុមហ៊ុន ឬជាទីប្រឹក្សារបស់ក្រុមហ៊ុនល្បីៗ។ ជាពិសេសជាងនេះទៀត និស្សិតដែលកំពុងតែសិក្សាទាំងថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតមានឱកាសទទួលបានទាំង បទពិសោធន៍ការងាររួម និងប្រាក់កម្រៃ តាមរយៈការធ្វើការក្រៅម៉ោង។
VII. តម្លៃសិក្សា
Programs | Duration | Tuition Fess (£) |
Bachelor | 1 Year | £13,050 - £14,250 |
Master | For Whole Program | £13,850 - £17,995 |
បញ្ជាក់ៈ តម្លៃសិក្សាអាចមានការប្រែប្រួលទៅតាមកម្មវិធីសិក្សា និងការផ្លាស់ប្តូររបស់មហាវិទ្យាល័យ។