B-មានបម្រើសេវា
១-បញ្ជូនសិស្ស-និស្សិតពូកែប៊ែលធីទៅសិក្សាក្រៅប្រទេសតាមរយៈអាហារូបករណ៍ ឩកញ៉ា លីឆេង
២-បញ្ជូនសិស្ស-និស្សិតកម្ពុជាគ្រប់ប្រភេទទូទាំងប្រទេស ដែលមានលទ្ឌភាព បង់ថ្លៃសិក្សាក្រៅប្រទេស
៣-បញ្ជូនសិស្ស-និស្សិតទូទៅគ្រប់ប្រភេទទូទាំំងប្រទេសទៅទស្សនកិច្ចសិក្សានៅក្រៅប្រទេស
៤-កម្មវិធីផ្លាស់ប្តូរសិស្ស-និស្សិតទៅក្រៅប្រទេស
៥-បញ្ជុនសិស្ស-និស្សិតចុះកម្មវិធីសិក្សានៅក្រៅប្រទេស
C-ការទទួលស្គាល់ និងកិច្ចសហការ
ការទទួលស្គាល់
កិច្ចសហប្រតិបត្តការ (MoU) ក្នុងប្រទេស
កិច្ចសហប្រតិបត្តការ (MoU) ក្រៅប្រទេស
D-លទ្ធផលដេលទទួលបាន
សិស្ស-និស្សិតអាហារូបករណ៍ ឧញ្ញា លី ឆេង ដែលបានទៅសិក្សានៅក្រៅប្រទេស សិស្ស-និស្សិតកម្ពុជាគ្រប់ប្រភេទទូទាំងប្រទេសដែលមានលទ្ធបង់ថ្លៃ ទៅសិក្សានៅក្រៅប្រទេស សិស្ស-និស្សិតដែលបានទស្សនកិច្ចសិក្សាក្រៅប្រទេស សិស្ស-និស្សិតដេលបានធ្វើការផ្លាស់ប្ដូរទៅក្រៅប្រទេស សិស្ស-និស្សិតដែលបានចុះកម្មសិក្សានៅក្រៅប្រទេសF-សាកលវិទ្យាល័យដែគូ
១-ចក្រភពអង់គ្លេស
១-សាកលវិ. Regent's London ២-សាកលវិ. York St John ៣-មហាវិ. Cambridge Tuylor's២-ម៉ាឡេស៊ី
១-សាកលវិ. Kuala Lumpur ២-សាកលវិ. Taylor's៣-សិង្ហបុរី
១-សាកលវិ. Curtin ២-វិទ្យាស្ថាន EASB៤-សហរដ្ធអាមេរិក
១-សាកលវិ. Massachusetts Boston ២-សាកលវិ. Massachusetts Lowell ៣-សាកលវិ. New Hampshire៥-អូស្ដ្រាលី
១-សាកលវិ. Deakin ២-សាកលវិ. La Trobe ៣-សាកលវិ. South Austratia៦-កាណាដា
១-មហាវិទ្យាល័យអន្តរជាតិ Fraser ២-មហាវិទ្យាល័យអន្តរជាតិ Monitobaវីឌីអូ សំខាន់ៗ
ថ្នាក់ទី ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី១- បញ្ជូនសិស្ស-និស្សិតប៊ែលធីដែលពូកែ ឬសនិទ្ទេស A ទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ ឧកញ្ញ៉ា លី ឆេង
I. សេចក្តីផ្តើម
សេវាកម្មនេះ ត្រូវបានបង្កើតឡើង ដើម្បីបញ្ជូនសិស្ស-និស្សិតប៊ែលធី ដែលពូកែ និងសិស្សនិទ្ទេសA ដែលបានទទួលអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ដែលបានចុះអនុស្ស រណៈយោគយល់គ្នា(MOU) ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដូចជា៖ សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្រ្តាលី ញូហ្សេឡេន សិង្ហបុរី ចិន ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី។ល។
II. តើអាហារូបករណ៍ឧកញ៉ា លី ឆេង គឺជាអ្វី?
អាហារូបករណ៍ឧកញ៉ា លី ឆេង គឺជាអាហារូបករណ៍ពិសេសមួយ ដែលបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១០ ដោយឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្រ្ដី អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ អាហារូបករណ៍នេះ បង្កើតឡើង ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសជូនដល់ សិស្ស-និស្សិតឆ្នើម ឬសិស្សនិទ្ទេស A ប៊ែលធីទាំងអស់ ដែលមានសមត្ថភាពខ្ពស់ បានទៅសិក្សានៅសាកលវិទ្យាល័យល្បីៗឯក្រៅប្រទេសដែលបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សិស្ស-និស្សិត ដែលទទួលបានអាហារូបករណ៍នេះ នឹងទទួលបាននូវថ្លៃសិក្សា (Tuition Fees) ចាប់ពី ៧០% ទៅ ១០០% ព្រមទាំងទទួលបានថវិកាឧបត្ថម្ភមួយចំនួនសម្រាប់ការចំណាយផ្សេងៗ ទៅតាមសមត្ថភាពជាក់ស្ដែងរបស់សិស្ស-និស្សិតម្នាក់ៗ។
III. ការប្រឹក្សាយោបល់
សិស្ស-និស្សិតឆ្នើមប៊ែលធីទាំងអស់ដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង មានសិទ្ធិក្នុងការជ្រើសរើសសាកលវិទ្យាល័យល្បីៗនៅជុំវិញពិភពលោក ដែលបានចុះ MOU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ហើយសិស្ស-និស្សិតអាចជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្តដូចជា៖ គ្រប់គ្រងពាណិជ្ជកម្ម, អប់រំ សិល្បៈ និងមនុស្សសាស្រ្ដ, នីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសង្គម,ទេសចរណ៍ និងបដិសណ្ឋារកិច្ច, វិស្វកម្ម និងស្ថាបត្យកម្ម ព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ដ, វិស្វកម្មគ្រឿងយន្ត, វិទ្យាសាស្ត្រសុខាភិបាល, គិលានុបដ្ឋាក, សហគ្រិនភាព, ទំនាក់ទំនងអន្តរជាតិ ជាដើម។ល។ ជាពិសេស សិស្ស-និស្សិត ក៏ទទួលបានការពិគ្រោះយោបល់បន្ថែម ស្ដីពី កាលបរិច្ឆេទចូលរៀន កម្មវិធីសិក្សា កន្លែងស្នាក់នៅ ការចំណាយផ្សេងៗ ព័ត៌មានស្នើសុំទិដ្ឋាកា និងការណែនាំមុនពេលចូលសម្ភាសន៍នៅស្ថានទូតផងដែរ។
IV. ការរៀបចំសំណុំឯកសារ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ធ្វើការរៀបចំសំណុំឯកសារជូនសិស្ស-និស្សិតយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់បំផុតដូចជា៖
- រៀបចំបំពេញបែបបទ និងពាក្យសុំចូលរៀន
- ស្នើសុំឯកសារពីសាកលវិទ្យាល័យឯក្រៅប្រទេស ដូចជា I20 លិខិតបញ្ជាក់ (Confirmation Letter) លិខិតអនុញ្ញាត (Admission Letter) និងឯកសារផ្សេងៗទៀត
- រៀបចំបំពេញបែបបទ និងប្រវត្តិរូបសុំទិដ្ឋាកាពីស្ថានទូត
- បកប្រែឯកសារជាភាសាអង់គ្លេស ដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ ឬស្នាក់នៅ សញ្ញាបត្រ និងឯកសារដែលពាក់ព័ន្ធផ្សេងៗ
- ជូនសិស្ស-និស្សិតទៅសម្ភាសន៍នៅស្ថានទូត
- ជួយសម្របសម្រួលធ្វើលិខិតឆ្លងដែន និងកក់សំបុត្រយន្តហោះ
- ជូនដំណើរ សិស្ស-និស្សិត ដែលបានប្រឡងជាប់អាហារូបករណ៍ឧកញ៉ា លី ឆេង ចេញពីភ្នំពេញទៅដល់សាកលវិទ្យាល័យដៃគូ ដែលសិស្ស- និស្សិត ត្រូវទៅបន្តការសិក្សានៅក្រៅប្រទេស និងទាក់ទងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យ ដែលសិស្ស-និស្សិតត្រូវទៅសិក្សានៅទីនោះ។
ភាសា
Visitors : 24044
Phnom Penh / KH | 6101 |
North Holland / NL | 123 |
Oregon / US | 3258 |
Hong Kong / HK | 117 |
Hubei / CN | 453 |
Saxony / DE | 177 |
Leinster / IE | 55 |
St.-Petersburg / RU | 280 |
São Paulo / BR | 58 |
New South Wales / AU | 76 |
Hauts-de-France / FR | 357 |
Gyeonggi-do / KR | 189 |
Taiwan / TW | 75 |
Singapore / SG | 490 |
England / GB | 119 |
Unknown / Unknown | 11211 |
Ho Chi Minh / VN | 56 |
Norrbotten / SE | 54 |
Quebec / CA | 91 |
Brussels Capital / BE | 67 |
Jakarta / ID | 51 |
Kanagawa / JP | 91 |
Maharashtra / IN | 78 |
Bangkok / TH | 58 |