ប៊ែលធី ទំនាក់ទំនង អន្តរជាតិ

BELTEI INTERNATIONAL RELATIONS


មហាវិទ្យាល័យ Regent's Londo

I. ស្ថានភាពទូទៅ

Regent's College London ជា​មហា​វិទ្យា​ល័យ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១​៩​៨​៤​ ក្នុង​គោល​បំណង​ផ្តល់​នូវ​កម្ម​វិធី​សិក្សា​បែប​អន្តរ​ជាតិ​ ហើយ​មាន​ឯក​ទេស​ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិត​លើ​មុខ​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ ទេស​ចរណ៍​ ទំនាក់​ទំនង​ ការ​ផលិត​ខ្សែ​ភាព​យន្ត​ និង​ចិត្ត​វិទ្យា​ ព្រម​ទាំង​មាន​ការ​ផ្តល់​នូវ​វគ្គ​សិក្សា​ភាសា​បរទេស​ ដែល​និស្សិត​អាច​មាន​ជំរើស​រហូត​ដល់​ ១០​ ភាសា​។​ នា​ពេល​បច្ចុប្បន្ន​នេះ​ មហា​វិទ្យាល័យ​នៅ​តែ​បន្ត​បន្ថែម​នូវ​កម្ម​វិធី​សិក្សា​ថ្មី​ៗ​ ព្រម​ជា​មួយ​ការ​អភិវឌ្ឍ​សម្ភ​រា​បរិក្ខ​រា​អប់រំ​ឱ្យ​កាន់​តែ​ទំនើប​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ និស្សិត​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ថ្មី​ៗ​។

II.​ អា​សយ​ដ្ឋាន

Regent's​ College​ London​ មាន​ទី​តាំង​នៅ​ Inner​ Circle​,​ Regents​ Park​ London​ NW​ 14​NS​,​ ស្ថិត​នៅ​ជិត​ Baker​ Street​ ​Underground​ station​ នៃ​ទី​ក្រុង​ឡុងដ៍​ ចក្រ​ភព​អង់គ្លេស​។​ និស្សិត​ និង​អាណា​ព្យាបាល​អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ​ www​.​regents​.​a​c​.​u​k​ ឬ​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ​លេខ​ +​4​4​(​0​)​2​0​ 7​4​8​7​ 7​7​0​0​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំ​ពី​មហា​វិទ្យា​ល័យ​។​

III.​ កម្ម​វិធី​សិក្សា​

1​.​ ថ្នាក់​បរិ​ញ្ញា​បត្រ​

មហាវិទ្យាល័យ
School
សញ្ញាបត្រ​
Degrees
European Business School London
  • Bachelor of International Business
  • Bachelor if International Events management
  • Regent's Nussiness School London
  • Bachelor of Global Business Management
  • Bachelor of Global Marketing Management
  • Bachelor of Global Financial Management
  • Bachelor of Global Business & Design Manaement
  • Bachelor of Global Business & Sustainability Management
  • London School of Film, Media & Performance
  • Bachelor of Acting & Global Theatre
  • Bachelor of Creative Industries
  • Bachelor of File, TV & Digital media Production
  • Bcahelor of Screenwriting & Producing
  • មហាវិទ្យាល័យ
    School
    សញ្ញាបត្រ​
    Degrees
    Regent's America College London
  • Bchelor Of Management
  • Bachelor of Management (Marketing)
  • Bachelor of Management (International Business)
  • Bachelor of Inernational Relations
  • Bachelor of Europern Studies
  • Bachelor of Public Relations
  • Bachelor of Political Science
  • Bachelor of Media Communication
  • Bachelor of Psyshology
  • Bachelor of History
  • Bachelor of File Studies
  • School of Psychotherapy & Counselling Psychology
  • Psychology Foundation Cours
  • Foundation Course in Psychotherapy and Counselling
  • BSc Psychology Sourse
  • លក្ខ​ខណ្ឌ​ចូល​សិក្សា​

    • ត្រូវ​មាន​សញ្ញា​បត្រ​ A levels ឬ​ GCSE
    • ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS = 6 ឬ​ TOEFL iBT = 80

    2​.​ ថ្នាក់​អនុ​បណ្ឌិត

    មហាវិទ្យាល័យ
    School
    សញ្ញាបត្រ​
    Degrees
    European Business School London
  • Master of Luxury Brand Management
  • Master of International Marketing
  • Master of International Business
  • Master of Human Resources
  • Master if Entrepreneuria; Management
  • Master of Glonal banking & Finance
  • Regent's Nussiness School London
  • Master of Global Management
  • Master of Glonal Management & Marketing
  • Master of Glonbal Management & Finance
  • Master of Business Management in International Travel & Tourism
  • London School of Film, Media & Performance
  • Master of Writing for Stage & Screen
  • មហាវិទ្យាល័យ
    School
    សញ្ញាបត្រ​
    Degrees
    Webster Graduate School London
  • Master oflMedia Communications
  • Master of International Relations
  • Master of in International Non-Fovemmental Organizations
  • Master of Intrenational Business
  • Master of Management & Leadership
  • Mastre of Marketing
  • Master of Finance
  • School of Psychotherapy & Counselling Psychology
  • PgDip/MA in Psychotherapy and Counselling
  • Professiona; Doctorate in Existential Phenomenologicai Counselling Psyschology (DPsych)
  • Advanced Diploma in Integrative Psychology
  • Advanced Diploma in Existential Psychology
  • MPhil/PhD in Psychotherapy and Counselling Studies
  • លក្ខ​ខណ្ឌ​ចូល​សិក្សា​

    • ​ត្រូវ​មាន​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ដែល​ចេញ​ដោយ​គ្រឹះ​ស្ថាន​ដែល​មាន​ការ​ទទួល​ស្គាល់​លើ​គុណ​ភាព​អប់រំ
    • ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6.5​ ឬ​ TOEFL​ iBT​ =​ 90​

    បញ្ជាក់ៈ​​

    • ​វគ្គ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ចាប់​ផ្តើម​នៅ​ខែ​ កញ្ញា​ និង​ កុម្ភៈ​ ដែល​មាន​រយៈ​ពេល​សិក្សា​ ៣​ឆ្នាំ​កន្លះ​
    • វគ្គ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ចាប់​ផ្តើម​នៅ​ខែ​ កញ្ញា​ មករា​ និង​ កុម្ភៈ​ ដែល​មាន​រយៈ​ពេល​សិក្សា​ពី​ ១​ឆ្នាំ​ ទៅ​ ១​ឆ្នាំ​កន្លះ​
    • មាន​វគ្គ​បំ​ប៉ន​ភាសា​អង់គ្លេស​សម្រាប់​និស្សិត​

    IV​.​ កន្លែង​ស្នាក់​នៅ​

    មហា​វិទ្យាល័យ​បាន​រៀបចំ​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត​ដែល​មាន​តម្លៃ​សមរម្យ​បរិយា​កាស​រស់​នៅ​ល្អ​ប្រកប​ដោយ​សុវត្ថិ​ភាព​ មាន​ទី​តាំង​នៅ​ក្នុង​បរិវេណ​ផ្ទាល់​របស់​មហា​វិទ្យា​ល័យ​ ស្ថិត​ក្នុង​អាគារ​ Oliver​ Hall​,​ Reid​ Hall​ និង​ Oliver​ Flats​។​ ម៉្យាង​វិញ​ទៀត​និស្សិត​ក៏​អាច​ជ្រើស​រើស​ការ​ស្នាក់​នៅ​ដោយ​ខ្លួន​ឯង​ជា​លក្ខណៈ​ឯក​ជន​នៅ​ខាង​ក្រៅ​បរិវេណ​របស់​មហា​វិទ្យាល័យ​ដោយ​មាន​ការ​ជួយ​ ជ្រោម​ជ្រែង​ពី​ការិ​យាល័យ​ស្វែង​រក​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត​។​

    V​. ជីវ​ភាព​ប្រចាំ​ថ្ងៃ​

    មហា​វិទ្យា​ល័យ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំខាន់​លើ​សុខ​មាល​ភាព​ និង​តម្រូវ​ការ​ផ្សេង​ៗ​របស់​និស្សិត​ក្នុង​រយៈ​ពេល​កំពុង​សិក្សា​។​ បណ្ណា​ល័យ​ ហាង​លក់​សៀវភៅ​ ក្លឹប​ហាត់​ប្រាណ​មណ្ឌល​សុខ​ភាព​ ទី​កន្លែង​កំសាន្ត​ និង​អាហារ​ដ្ឋាន​ជា​ច្រើន​ ត្រូវ​បាន​រៀបចំ​ដោយ​មហា​វិទ្យា​ល័យ​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ស្នាក់​នៅ​ និង​ការ​សិក្សា​របស់​និស្សិត​។​​​

    VI​.​ ឱកាស​ផ្សេងៗ​​

    និស្សិត​មាន​ឱកាស​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​បណ្តា​និស្សិត​ផ្សេង​ទៀត​មក​ពី​ជាង​១​០​០​ ប្រទេស​ដែល​បាន​មក​សិក្សា​នៅ​ Regent's​ College​ London​។​ និស្សិត​នឹង​បាន​សិក្សា​ដោយ​ផ្ទាល់​ជា​មួយ​សាស្ត្រា​ចារ្យ​ដែល​ពួក​គាត់​ភាគ​ច្រើន​ជា​ម្ចាស់​ក្រុម​ហ៊ុន​ ឬ​ជា​ទី​ប្រឹក្សា​របស់​ក្រុម​ហ៊ុន​ល្បី​ៗ​។​ ជា​ពិសេស​ជាង​នេះ​ទៀត​ និស្សិត​ដែល​កំពុង​តែ​សិក្សា​ទាំង​ថ្នាក់​បរិញ្ញា​បត្រ​ និង​អនុ​បណ្ឌិត​មាន​ឱកាស​ទទួល​បាន​ទាំង​ បទ​ពិសោធន៍​ការ​ងារ​រួម​ និង​ប្រាក់​កម្រៃ​ តាម​រយៈ​ការ​ធ្វើ​ការ​ក្រៅ​ម៉ោង​។​​​

    VII​.​ តម្លៃ​សិក្សា​

    Programs Duration Tuition Fess (£)
    Bachelor 1 Year £13,050 - £14,250
    Master For Whole Program £13,850 - £17,995

    បញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​មហា​វិទ្យា​ល័យ​។

    វីឌីអូសំខាន់ៗ

    សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ