សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ និងឆ្នាំទី៤ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ ទីតាំង សរុបប្រមាណជាង ២, ៧៨៧នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់?- How To Be A Good Manager?
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុង “កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី១ & ២ និងឆ្នាំទី៤ ឆមាសទី១ គ្រប់វេនសិក្សា មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង” ក្រោមប្រធានបទ៖ “តើធ្វើដូចម្តេចដើម្បីក្លាយជាអ្នកគ្រប់គ្រងល្អ?” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ២,៧៨៧នាក់ ដែលបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
កម្មវិធីចែករំលែកបទពិសោធន៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗ និងស្តាប់នូវ បទពិសោធន៍ល្អៗ ពីវាគ្មិនកិត្តិយស ដើម្បីជាគំនិតខ្លះៗ សម្រាប់ធ្វើការពិចារណា និងសិក្សាឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសយកចំណុចល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ប្អូនៗ អោយបានជោគជ័យនៅពេលអនាគត ព្រមទាំងដើរអោយទាន់ការីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីអីថល (Digital Era) ជាពិសេស ទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ រដ្ឋបាលធារណៈ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ការទូត ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក ហើយអាចយកចំណេះដឹងទាំងអស់នេះ ធ្វើជាទុនសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។