សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
“អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងធនាគារ ឈីហ្វ”
“អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងធនាគារ ឈីហ្វ”
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងធនាគារ ឈីហ្វ ក្រោមអធិបតីភាពឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងឯកឧត្តមបណ្ឌិត សឿង ម៉ូរ៉ារឹទ្ធិ ប្រធាននាយកប្រតិបត្តិ នៃធនាគារ ឈីហ្វ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងថ្នាក់ដឹកនាំ នៃធនាគារ ឈីហ្វ ផងដែរ។
ការចុះអនុស្សរណៈការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្ដល់នូវការចុះហ្វឹកហាត់ការងារ សិក្ខាសាលា កម្មសិក្សា និងផ្ដល់ឱកាសការងារដល់និស្សិតផងដែរ។
ពិធីនេះបានរៀបចំឡើងនាថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនេងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។