សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាណ ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
“ការសិក្សាត្រូវផ្សារភ្ជាប់ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង”
“ការសិក្សាត្រូវផ្សារភ្ជាប់ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង”
“ដំណើរទស្សនកិច្ចសិក្សា ទៅកាន់សួនសត្វ ភ្នំពេញសាហ្វារី របស់និស្សិតឆ្នាំទី១ ឆមាសទី២ មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង (ទីតាំងទី១-ទួលស្លែង និងទីតាំងទី២-ស្ពានអាកាសចោមចៅ) ចំនួន ៤៧៦នាក់”
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំនិស្សិតឆ្នាំទី១ ឆមាសទី២ ចំនួន ៤៧៦នាក់ មកគ្រប់មហាវិទ្យាល័យ (ទីតាំងទី១-ទួលស្លែង និងទីតាំងទី២-ស្ពានអាកាសចោមចៅ) ធ្វើទស្សនកិច្ចសិក្សាទៅកាន់សួនសត្វភ្នំពេញសាហ្វារី ក្នុងគោលបំណង ជម្រុញការសិក្សារបស់និស្សិតផ្សារភ្ជាប់ទៅនឹងធម្មជាតិ ព្រមទាំងស្រឡាញ់ថែរក្សាអភិរក្សសត្វព្រៃគ្រប់ប្រភេទ ក៏ដូចជាបង្កើតបរិយាកាសឱ្យនិស្សិតសប្បាយរីករាយ មានសាមគ្គីភាព ចេះប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ជាពិសេសនិស្សិតតម្រូវឱ្យសរសេររបាយការណ៍ ស្តីពីដំណើរទស្សនកិច្ចសិក្សានេះ ដើម្បីដាក់ពិន្ទុ (On-going Assessment) ប្រចាំឆមាសផងដែរ។
ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅសួនសត្វភ្នំពេញសាហ្វារី។