សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
“សិក្ខាសាលា ស្ដីពី ការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015) នៅសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ”
ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញចូលរួមក្នុងកម្មវិធី “សិក្ខាសាលា ស្ដីពី ការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015) នៅសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ” ដែលធ្វើបទបង្ហាញដោយ លោក ពត រិទ្ធី អ្នកជំនាញ ISO របស់ក្រុមហ៊ុន Training Conciliation and Service Group និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអគ្គនាយករង-អគ្គនាយិការរង នៃប៊ែលធី គ្រុប ព្រមទាំងថ្នាក់ដឹកនាំ នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។
កម្មវិធីនេះបានរៀបចំឡើងនារសៀលថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។