ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបប្រមាណជាង ៤៦៩ នាក់
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបប្រមាណជាង ៤៦៩ នាក់ ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អម្នាក់?
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុង “កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២(វេនព្រឹក) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង” ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អម្នាក់?” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៤៦៩ នាក់។
កម្មវិធីចែករំលែកបទពិសោធន៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗ និងស្តាប់នូវ បទពិសោធន៍ល្អៗ ពីវាគ្មិនកិត្តិយស ដើម្បីជាគំនិតខ្លះៗ សម្រាប់ធ្វើការពិចារណា និងសិក្សាឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសយកចំណុចល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ប្អូនៗ អោយបានជោគជ័យនៅពេលអនាគត ព្រមទាំងដើរអោយទាន់ការីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ជាពិសេស ទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ រដ្ឋបាលធារណៈ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ការទូត ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក ហើយអាចយកចំណេះដឹងទាំងអស់នេះ ធ្វើជាទុនសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១) ជំនាន់ទី២០ និងថ្នាក់បំប៉នភាសាអង់គ្លេស(EIC) និងកុំព្យូទ័រ (CC) ជូនដល់និស្សិតជំនាន់ទី៩ ចំនួន ១,២៥៤នាក់
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី...
07/Mar/2026
សូមស្វាគមន៍មកកាន់ថ្នាក់បំប៉នចិត្ត-គរុកោសល្យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្...
02/Mar/2026
អបអរសាទរ ការប្រកួតជជែកដេញដោល រដូវកាលទី៣ វគ្គផ្ដាច់ព្រ័ត្រ កម្រិតសាកលវិ...
28/Feb/2026
អបអរសាទរ ការប្រកួតជជែកដេញដោល រដូវកាលទី៣ វគ្គផ្ដាច់ព្រ័ត្រ កម្រិតសាកលវិ...
28/Feb/2026
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ...
25/Feb/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី២ (គ្រប...
23/Feb/2026
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំការប្រឡងបញ្ចប់ការសិក្សា (Semest...
23/Feb/2026
វគ្គសិក្សាថ្មី ថ្នាក់ក្រោយឧត្តមសិក្សា ចូលរៀនលើកទី២ សម្រាប់ថ្នាក់បរិញ្ញ...
22/Feb/2026
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំការប្រឡងបញ្ចប់ការសិក្សា (State...
21/Feb/2026
"ដឹកនាំគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាលសភាស្តីពី «នីតិប្បញ្ញត្តិ និងវិ...
14/Feb/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)