ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបប្រមាណជាង ២,២៤៧នាក់ ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អម្នាក់?
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុង “កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ (វេនព្រឹក) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង” ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អម្នាក់?” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៥១០នាក់។
កម្មវិធីចែករំលែកបទពិសោធន៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗ និងស្តាប់នូវ បទពិសោធន៍ល្អៗ ពីវាគ្មិនកិត្តិយស ដើម្បីជាគំនិតខ្លះៗ សម្រាប់ធ្វើការពិចារណា និងសិក្សាឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសយកចំណុចល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ប្អូនៗ អោយបានជោគជ័យនៅពេលអនាគត ព្រមទាំងដើរអោយទាន់ការីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ជាពិសេស ទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ រដ្ឋបាលធារណៈ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ការទូត ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក ហើយអាចយកចំណេះដឹងទាំងអស់នេះ ធ្វើជាទុនសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុងហ្វឹកហាត់មេរៀនហោះហើរ នៅបន្ទប់ហ្វឹកហាត់អាកាសយានិក ប៊ែលធី (BELTEI Flight Academy) និងបន្ទប់បញ្ជាចរាចរដែនអាកាស (ATCE-Strip) ដើម្បីសិក្សាឈ្វេងយល់អំពី ការហោះហើរ លើផ្លូវអាកាស។
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុង...
25/Apr/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជា...
24/Apr/2026
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
24/Apr/2026
និស្សិតមហាវិទ្យាល័យ សេដ្ឋកិច្ច ឆ្នាំទី២ ឆមាសទី២ ចំនួន ២០នាក់ កំពុងចុះទ...
24/Apr/2026
អបអរសាទរ! និស្សិតឆ្នើមប៊ែលធី ដែលមានកិត្តិយសបានអនុវត្តផ្ទាល់ ដោយដើរតួ (...
23/Apr/2026
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
22/Apr/2026
សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមាសទី២ មកពី...
20/Apr/2026
ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែ...
03/Apr/2026
ប៊ែលធី គ្រុប រៀបចំសន្និបាត
បូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទ...
21/Mar/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
19/Mar/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)