ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី២ (គ្រប់វេនសិក្សា) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបប្រមាណ ១,៨៤៣ នាក់ ក្រោមប្រធានបទ "អំណាចទាំង១០ប្រភេទ នៃភាពជាអ្នកដឹកនាំ-10 Types of Power in Leadership"
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុង “កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី២ (វេនព្រឹក) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបប្រមាណ ១៩៥នាក់” ក្រោមប្រធានបទ៖ “អំណាចទាំង១០ប្រភេទ នៃភាពជាអ្នកដឹកនាំ-10 Types of Power in Leadership” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង។
កម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) នេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់និស្សិតដែលសិក្សាតាមឆ្នាំនីមួយៗ ដើម្បីបានស្តាប់ និងទទួលនូវចំណេះដឹងថ្មីៗ ដើម្បីរត់ឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ព្រមទាំងទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ល។ ហើយនិស្សិតទាំងអស់ អាចយកចំណេះដឹង និងបទពិសោធន៍ទាំងអស់នោះ សម្រាប់ធ្វើការពិចារណា និងឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសរើសយកចំណុចណាល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។
កម្មវិធីនេះ បានប្រព្រឹត្តទៅនាថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធនិម្មិត (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លើកទី៥ ឆ្នាំ២០២៦
ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែ...
03/Apr/2026
ប៊ែលធី គ្រុប រៀបចំសន្និបាត
បូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទ...
21/Mar/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
19/Mar/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
13/Mar/2026
ការទស្សនកិច្ចនៅរោងចក្រ PAPAMY (Panasonic Appliances Air-Conditioning M...
12/Mar/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
12/Mar/2026
ការទស្សនកិច្ចនៅសាកលវិទ្យាល័យ Monash ប្រទេសម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្...
12/Mar/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
11/Mar/2026
សិក្ខាសាលា ស្តីពី "Hospitality Management, Central Kitchen Innovation,...
10/Mar/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
10/Mar/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)