ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី១ គ្រប់វេនសិក្សានៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ២,២៣០អង្គ/នាក់ ក្រោមប្រធានបទ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់? - How to be a good manager?”
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) ដើម្បីធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងចំណេះដឹងមួយចំនួនលើប្រធានបទ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់? - How to be a good manager?” ជូននិស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៣ និងឆ្នាំទី១ (វេនសៅរ៍-អាទិត្យ) ចំនួន ៣២៩ អង្គ/នាក់ មកពីមហាវិទ្យាល័យទាំង១៣ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ ក្នុងនោះ និស្សិតចូលរួមផ្ទាល់ចំនួន ១៥៩ អង្គ/នាក់ សម្រាប់និស្សិតសិក្សានៅ ទីតាំងទី១-ទួលស្លែង និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិកត្រូនិក (Zoom Cloud Meeting) ចំនួន ១៧០ អង្គ/នាក់ សម្រាប់ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ការចែករំលែកបទពិសោធន៍នាព្រឹកនេះ បានផ្តោតសំខាន់លើការកំណត់និយមន័យនៃអ្នកគ្រប់គ្រងទៅតាមវិស័យផ្សេងៗ។ ជាពិសេសលក្ខណៈសម្បត្តិ ១២ចំណុច ដើម្បីកសាងខ្លួនឱ្យក្លាយជាអ្នកគ្រប់គ្រងដ៏ល្អដែលពោរពេញដោយ សមត្ថភាព ឥទ្ធិពល សក្តានុពល ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់ សម្រាប់រួមចំណែកអភិវឌ្ឍ និងជំរុញដល់ការរីកចម្រើនរបស់ក្រសួង-ស្ថាប័ន ឬក្រុមហ៊ុន ដែលខ្លួននឹងត្រូវដឹកនាំ និងគ្រប់គ្រង នាពេលអនាគត។
សូមជម្រាបជូនថា កម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) នេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់និស្សិតដែលសិក្សាតាមឆ្នាំនីមួយៗ ដើម្បីបានស្តាប់ និងទទួលនូវចំណេះដឹងថ្មីៗ ដើម្បីរត់ឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ព្រមទាំងទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ល។ ហើយនិស្សិតទាំងអស់ អាចយកចំណេះដឹង និងបទពិសោធន៍ទាំងអស់នោះ សម្រាប់ធ្វើការពិចារណា និងឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសរើសយកចំណុចណាល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។
កម្មវិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦៕
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា...
05/Aug/2026
សេចក្តីជូនដំណឹងស្តីពីបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់ប...
04/Aug/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី១ គ្រប់វ...
25/Jul/2026
កម្មវិធី សិក្ខាសាលា និងការប្រកួតថតរូបលើស្មាតហ្វូន រដូវកាលទី៤ ក្រោមព្រះ...
20/Jul/2026
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយស
ប្រគល់សញ្ញាបត្រដល់ន...
16/Jul/2026
អបអរសាទរ! ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិ...
16/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
08/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jul/2026
វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣...
06/Jul/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្...
01/Jul/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)