សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី ២៧ (International Youth Day ) ១២ សីហា ២០២៦ ក្រោមមូលបទ៖ បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា

ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញមានមតិសំណេះសំណាលក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី ២៧ ( International Youth Day ) ១២ សីហា ២០២៦ ក្រោមមូលបទ៖ បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា ដោយមានការអញ្ជើញចូលរួមពិ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងយុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ស.ស.យ.ក. និងកាយរីទ្ធជាតិកម្ពុជា សរុបចំនួន ៣៥០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។
វេទិកាពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ៖
១. លើកកម្ពស់ការយល់ដឹងពីតួនាទីយុវជន៖ បំផុសស្មារតី និងពង្រឹងការយល់ដឹងរបស់និស្សិតអំពីសារៈសំខាន់នៃកម្លាំងយុវជនក្នុងការអភិវឌ្ឍសង្គមជាតិ និងសេដ្ឋកិច្ច។
២.​ ពង្រឹងសមត្ថភាព និងបំណិនសតវត្សរ៍ទី២១៖ ផ្តល់ឱកាសឱ្យយុវជនបានរៀនសូត្រ អភិវឌ្ឍជំនាញទន់ (Soft Skills) ការដឹកនាំ ការធ្វើការជាក្រុម និងការគិតបែបច្នៃប្រឌិត។
៣. បង្កើតវេទិកាបញ្ចេញសមត្ថភាព៖ បើកទូលាយឱ្យនិស្សិតបានបង្ហាញនូវស្នាដៃ ការបង្កើតថ្មី និងទស្សនទានផ្សេងៗ តាមរយៈការចូលរួមក្នុងសកម្មភាព ពិភាក្សាដេញដោល ឬពិព័រណ៍ស្នាដៃផ្សេងៗ។
៤. បណ្ដុះស្មារតីទទួលខុសត្រូវសង្គម និងបរិស្ថាន៖ ជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។
៥. ពង្រឹងបណ្តាញទំនាក់ទំនង៖ បង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរពិសោធន៍រវាងនិស្សិត និងនិស្សិត ព្រមទាំងបង្កើតទំនាក់ទំនងល្អជាមួយវាគ្មិនកិត្តិយស និងដៃគូសហការខាងក្រៅ។
៦. ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថល៖ លើកទឹកចិត្តយុវជនឱ្យចេះប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាឆ្លាតវៃនាពេលបច្ចុប្បន្ន។
ពិធីនេះ បានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ក្រុមទី២ (ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង)
News Image
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ក្រុមទី២ (ថ្នាក់បរិញ្ញាបត្រ...
21/Sep/2026
News Image
សិក្ខាសាលាស្តីពី "ការអប់រំចរិតលក្ខណៈយុវជន និងអបអរសាទរទិវាសន្តិភាពអន្តរ...
21/Sep/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលសិក្សានៅមហាវិទ្យាល័យទាំង១៣ ចា...
14/Sep/2026
News Image
សូមស្វាគមន៍មកកាន់មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ ប៊ែ...
07/Sep/2026
News Image
អបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី ២៧ (International Youth Da...
13/Aug/2026
News Image
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា...
05/Aug/2026
News Image
សេចក្តីជូនដំណឹងស្តីពីបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់ប...
04/Aug/2026
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី១ គ្រប់វ...
25/Jul/2026
News Image
កម្មវិធី សិក្ខាសាលា និងការប្រកួតថតរូបលើស្មាតហ្វូន រដូវកាលទី៤ ក្រោមព្រះ...
20/Jul/2026
News Image
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រដល់ន...
16/Jul/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: