សុខភាពបុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន សុខភាពប្រជាជន គឺជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ
អបអរសាទរ! ដំណើរកម្សាន្តប្រចាំឆ្នាំរបស់គណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ(ពេញម៉ោង) នៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិ សរុបប្រមាណ ២,៥០០នាក់ ទៅកាន់ខេត្តព្រះសីហនុ (១ថ្ងៃវិលល្ងាច) ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
===================
រូបភាពថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ (ប៊ែលធីទី១ ទី៣ ទី៦ និងទី១០)
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំជូន គណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ(ពេញម៉ោង) នៃសាលា ប៊ែលធី អន្តរជាតិទី១ (សាខាគីរីរម្យ) ទី៣ (សាខាដេអិន) ទី៦ (សាខាអូរឫស្សី) និងទី១០ (សាខាអាងទឹកអូឡាំពិក) ចំនួន ២៥៨នាក់ ទៅកាន់ខេត្តព្រះសីហនុ (១ថ្ងៃវិលល្ងាច) ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយធ្វើដំណើរតាមរយៈរថយន្ដប៊ែលធី ទេសចរណ៍។
ដំណើរកម្សាន្តនេះធ្វើឡើងក្នុងគោលបំណង៖
១-លើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ(ពេញម៉ោង) ដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ។
២-បង្កើនភាពស្និទ្ធស្នាល និងពង្រឹងសាមគ្គីភាពរវាងគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់។
៣-បង្កើតបរិយាកាសសប្បាយរីករាយ និងផ្តល់ឱកាសឱ្យបុគ្គលិកទាំងអស់បានជួបជុំគ្នា។
៤-លើកកម្ពស់ស្មារតីក្រុម និងបង្កើនទំនាក់ទំនងល្អក្នុងការបំពេញការងាររួម។
៥-ជួយសម្រាលភាពនឿយហត់ និងភាពតានតឹងពីការបំពេញការងារប្រចាំថ្ងៃ។
៦-ផ្តល់ឱកាសដល់បុគ្គលិកទាំងអស់បានទស្សនា និងស្វែងយល់ពីការអភិវឌ្ឍ និងសមិទ្ធផលនានានៅខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេស។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សានុសិស្សអភិវឌ្ឍបញ្ញា IMA កម្រិតទី៦ និងទី១២ (Level 6 & 12) ជំនាន់ទី១៥ ដល់ទី២៣ និងសិស្សានុសិស្សភាសាចិនទូទៅ កម្រិតទី៦ (Level 6) ជំនាន់ទី១
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សានុសិស្សអភិវឌ្ឍបញ្ញា IMA ក...
31/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
27/Oct/2026
សុខភាពបុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន សុខភាពប្រជាជន គឺជាទ្រព្...
25/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
22/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
20/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
17/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
14/Oct/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្របឋមសិក្សាប៊ែលធី ជូនដល់សិស្សានុសិស្សចំណ...
07/Oct/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
03/Oct/2026