សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
“ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ៥១៤នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ទៅកាន់វិមានឈ្នះ-ឈ្នះ (រាជធានីភ្នំពេញ)”
“ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ៥១៤នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ទៅកាន់វិមានឈ្នះ-ឈ្នះ (រាជធានីភ្នំពេញ)”
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង បានដឹកនាំនិស្សិតឆ្នាំទី៤ ឆមាសទី១ មកពីគ្រប់មហាវិទ្យាល័យ ទាំងកម្មវិធីសិក្សា ជាភាសាជាតិ និងកម្មវិធីសិក្សា អន្តរជាតិ សរុបចំនួន ៥១៤នាក់ ចុះទស្សនកិច្ចសិក្សាទៅកាន់វិមានឈ្នះ-ឈ្នះ ក្នុងគោលបំណងជំរុញការសិក្សារបស់និស្សិតឱ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ក្នុងដំណើរបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងការស្វែករកសន្តិភាពដោយលំបាក តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាវិមានប្រវត្តិសាស្ត្រ នៃមូលដ្ឋានគ្រឹះ ឯកភាពជាតិ ឯកភាពទឹកដី សន្តិភាពពេញលេញនៅកម្ពុជា។ ជាពិសេស និស្សិតទាំងអស់តម្រូវឱ្យសរសេររបាយការណ៍ស្ដីពីដំណើរទស្សនកិច្ចសិក្សានេះដើម្បីដាក់ពិន្ទុ (On-going Assessment) ប្រចាំឆមាសផងដែរ។
ដំណើរទស្សនកិច្ចសិក្សានេះបានរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានឈ្នះ-ឈ្នះ (រាជធានីភ្នំពេញ)។