សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ សាន់មូន នៃប្រទេសកូរ៉េខាងត្បូង
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ សាន់មូន នៃប្រទេសកូរ៉េខាងត្បូង ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង Dr. MOON Seong-Jea សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Sun Moon ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ សាន់មូន ផងដែរ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យឧត្តមសិក្សា ព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្ដល់នូវការចុះហ្វឹកហាត់ការងារ សិក្ខាសាលា កម្មសិក្សា និងផ្ដល់ឱកាសការងារជូនដល់និស្សិតផងដែរ។
ពិធីនេះបានរៀបចំឡើងនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។