សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី១ (ព្រឹក វេនរសៀល និងវេនល្ងាច) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ចំនួន ៦០៣នាក់ ទៅកាន់សារមន្ទីរជាតិ (ភ្នំពេញ)”
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង បានដឹកនាំនិស្សិតឆ្នាំទី២ ឆមាសទី១ (ព្រឹក វេនរសៀល និងវេនល្ងាច) មកពីគ្រប់មហាវិទ្យាល័យ ទាំងកម្មវិធីសិក្សា ជាភាសាជាតិ និងកម្មវិធីសិក្សា អន្តរជាតិ សរុបចំនួន ៦០៣នាក់ ចុះទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរជាតិ (ភ្នំពេញ) ទៅកាន់សារមន្ទីរជាតិ ក្នុងគោលបំណងជម្រុញការសិក្សារបស់និស្សិត ផ្សារភ្ជាប់ទៅនឹងវប្បធម៌ប្រវត្តិសាស្រ្ត និងកេរ្ត៍ដំណែលពីបុរាណរបស់ខ្មែរកាន់តែច្បាស់ ព្រមទាំងស្រឡាញ់ថែរក្សាការពារ វត្ថុបុរាណមានតម្លៃដែលពុំអាចកាត់ថ្លៃបានផងដែរ។ ជាពិសេសនិស្សិតតម្រូវឱ្យសរសេររបាយការណ៍ ស្ដីពីដំណើរទស្សនកិច្ចសិក្សានេះ ដើម្បីដាក់ពិន្ទុ (On-going Assessment) ប្រចាំឆមាសផងដែរ។
ដំណើរទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងនារសៀលថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅសារមន្ទីរជាតិ (ភ្នំពេញ)។