សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
មហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ចំនួន ៧០នាក់ ចុះហ្វឹកហាត់ការងារ ទៅកាន់តុលាការកំពូល
“ការសិក្សាទ្រឹស្តី ត្រូវផ្សារភ្ជាប់ការអនុវត្តជាក់ស្ដែង”
“រៀននៅទីនេះ ហ្វឹកហាត់នៅទីនេះ ធ្វើការនៅគ្រប់ទីកន្លែង!”
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំនិស្សិតឆ្នាំទី៣ ឆមាសទី២ នៃមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ចំនួន ៧០នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) ទៅកាន់តុលាការកំពូល ក្នុងគោលបំណងដើម្បីឱ្យនិស្សិតបានស្វែងយល់អំពី “តួនាទី និងភារកិច្ច របស់តុលាការ” ក៏ដូចជាបានផ្តល់ឱកាសជូនដល់និស្សិត សិក្សាស្វែងយល់ទាំងទ្រឹស្តី ស្របនឹងការអនុវត្តជាក់ស្ដែង ព្រមទាំងទទួលបានចំណេះដឹង បទពិសោធន៍ និងយល់ពីការងារមួយចំនួនបន្ថែមទៀតផងដែរ។
ការចុះហ្វឹកហាត់ការងារ (Practical Training) នេះ បានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅតុលាការកំពូល។