សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ ឆ្នាំ២០២០
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយប៊ែលធី ទំនាក់ទំនង អន្តរជាតិ រៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ ឆ្នាំ២០២០ (3rd BICC 2020) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្រោមប្រធានបទ “ការរៀបចំសម្រាប់ជីវិតសិក្សានៅបរទេស” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមព្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សន្និសីទដ៏គួរឲ្យស្ញប់ស្ញែងនេះ គឺមានការចូលរួមពី ២០ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាដៃគូមកពី ១៣ ប្រទេសជុំវិញពិភពលោក និងសិស្សប៊ែលធីថ្នាក់ទី១២ចំនួន ៣៧០០នាក់។
សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០២០ បានផ្តល់ជាវេទិកាជូនដល់គ្រឹះស្ថានឧត្តមសិក្សាជុំវិញពិភពលោកសម្រាប់បង្កើតឱកាសដល់សិស្ស-និស្សិតកម្ពុជាឲ្យមានបទពិសោធន៍ផ្នែកការសិក្សាតាមរយៈកម្មវិធីផ្លាស់ផ្តូរសិស្ស-និស្សិត និងការសិក្សាក្រៅប្រទេស។ សន្និសីទនេះក៏បានផ្តល់នូវ ឱកាសដ៏ទូលំទូលាយជូនដល់ដៃគូវិស័យអប់រំ ក្នុងការចុះអនុស្សារណៈយោគយល់ (MoU) ជាមួយសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ក៏ដូចជាការចែករំលែកព័ត៌មានផ្សេងៗអំពីកម្មវិធីសិក្សា វគ្គសិក្សា ទីតាំងចំណាយការរស់នៅ និងព័ត៌មានផ្សេងៗទៀតជាពិសេសការផ្តល់អាហារូបករណ៏ទៅសិក្សានៅក្រៅប្រទេស ដែលជាផ្នែកមួយនៃកម្មវិធី។ សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០២០ នេះជាការចូលរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។