សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤

សន្និ​សីទ​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ប៊ែលធី​ លើក​ទី​៧ ឆ្នាំ​២០២៤​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​០៦​-​០៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤ នៅ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្ត​រជាតិ​ ទី​តាំង​ទី​២​ ស្ពាន​អាកាស​ចោមចៅ​ ក្រោម​ប្រធាន​បទ​​ ​ឱ​កាស​អា​ហា​រូប​ករណ៍​ និង​ការ​រៀប​ចំ​ជីវិត​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​​ ដែលត្រូវបានចូលរួមគ្រឹះស្ថានអប់រំ និងសាកលវិទ្យាល័យដៃគូចំនួន៣៣ស្ថាប័ន មកពី ១៨ប្រទេសជុំវិញពិភពលោក និង​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្ដ្រ​មណ្ឌល​រាជ​ធានី​ភ្នំ​ពេញ​ ស្ថាបនិក​ និង​ជា​អគ្គ​នា​យក​ ប៊ែលធី​ គ្រុប​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាល​ នៃ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ព្រម​ទាំង​អគ្គ​នាយក​ អគ្គ​នាយិ​ការ​រង​ នៃ​ប៊ែលធី​ គ្រុប​ គណៈ​អធិបតី​ ថ្នាក់​ដឹក​នាំ​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ និង​សិស្ស​-​និស្សិត​ សរុប​ប្រមាណ​ ៥,០០០​នាក់​។​​
សន្និ​សីទ​កិច្ច​សហ​ប្រ​តិបត្តិ​ការ​អន្តរ​ជាតិ​ ប៊ែលធី​ លើក​ទី​៧​ ឆ្នាំ​២០២៤​ នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ និង​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖

១​.​ ផ្សព្វ​ផ្សាយ​អំពី​វប្បធម៌​ ការ​រីក​ចម្រើន​លើ​វិស័យ​អប់រំ​ និង​សេដ្ឋកិច្ច​ ក៏​ដូច​ជា​វិស័យ​ផ្សេងៗ​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក

២​.​ បង្កើន​ និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ភាព​ជា​ដៃ​គូ​ជា​មួយ​គ្រឹះ​ស្ថាន​អប់​រំ​ឯក​ជន​ និង​សាធារណៈ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រ​ទេស

៣​. ​ផ្សព្វ​ផ្សាយ​ពី​គ្រឹះ​ស្ថាន​ដៃ​គូល្បីៗ​នៅ​តាម​ប្រទេស​នានា​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា​ ជា​ពិសេស​សិស្ស​-​និស្សិត​ប៊ែល​ធី

៤​.​ បង្កើត​នូវ​វេ​ទិ​កា​ទំនាក់​ទំនង​សម្រាប់​គ្រឹះ​ស្ថាន​ទាំង​អស់​ដែល​បាន​ចូល​រួម​ ដើម្បី​ជំ​រុញ​ និង​បង្កើន​ចំនួន​សិស្ស​-​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​កាន់​តែ​ច្រើន

៥​.​ ផ្សព្វ​ផ្សាយ​ពី​ឱកាស​ទទួល​បាន​អាហា​រូបករណ៍​ជូន​ដល់​សិស្ស​-​និស្សិត​ប៊ែលធី​ ក៏​ដូច​ជា​សិស្ស​-​និស្សិត​ទូ​ទាំង​ប្រទេស​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស

៦​.​ ចូល​រួម​ចំណែក​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ជា​មួយ​រាជ​រដ្ឋាភិ​បាល​ ដែល​មាន​ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា​ជា​សេនា​ធិការ​។​ 

លើស​ពី​នេះ​ទៅ​ទៀត​ សន្និសីទ​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ប៊ែល​ធី​ លើក​ទី​៧ ឆ្នាំ​២០២៤​ នេះ​ ក៏​បាន​រៀប​ចំ​ការ​សម្តែង​របាំ​ខ្មែរ​ និង​ការ​បង្ហាញ​ពី​វប្បធម៌​ អរិយ​ធម៌​ខ្មែរ​ ជា​ច្រើន​បែប​ និង​ច្រើន​ទម្រង់​ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទៅ​ដល់​ពិភព​លោក​ផង​ដែរ​។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image News Image News Image News Image
អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ សាន់មូន នៃប្រទេសកូរ៉េខាងត្បូង
News Image
អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ ប៊...
26/Dec/2024
News Image
អបអរសាទរ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន...
21/Dec/2024
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធ...
20/Dec/2024
News Image
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី១ (ព្រឹក វេនរសៀល និងវេន...
20/Dec/2024
News Image
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី១ (វេនព្រឹក វេនរសៀល និង...
19/Dec/2024
News Image
ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី និងអបអរសាទរខួប១០ឆ្នាំ នៃសម្ព័ន្ធគ្រូពេទ...
15/Dec/2024
News Image
“ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ៖ “អត្...
06/Dec/2024
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ និងឆ្នាំទី៤ នៃ...
06/Dec/2024
News Image
📚 “បវេសនកាលថ្មី ក្រុមទី៣ ឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ថ្នាក់បរិញ្ញាបត...
04/Dec/2024
News Image
អបអរសាទរ សិក្ខាសាលាស្ដីពីការចុះហ្វឹកហាត់ការងារ និងទស្សនកិច្ចសិក្សា របស...
02/Dec/2024
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត