
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
“ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី៣ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ទៅកាន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» និងឧទ្យានបោះតង់ (ខេត្តកំពង់ស្ពឺ)”
សកម្មភាពនិស្សិតឆ្នាំទី៣ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ចំនួន១៨៥នាក់ មកពីគ្រប់មហាវិទ្យាល័យ និងគ្រប់វេនសិក្សា បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» និងឧទ្យានបោះតង់ (ខេត្តកំពង់ស្ពឺ) ដោយធ្វើដំណើរតាមរយៈរថយន្ដប៊ែលធី ទេសចរណ៍។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានបន្ថែមកម្មវិធីសិក្សាជូននិស្សិត ចំនួន៨ ផងដែររួមមាន៖
១. កម្មវិធីចែករំលែកបទពិសោធន៍
២. កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៣. កម្មវិធីការប្រកួតប្រជែងតស៊ូមតិ
៤. កម្មវិធីការប្រកួតប្រជែងសំណេរ
៥. កម្មវិធីដំណើរទស្សនកិច្ចសិក្សា
៦. កម្មវិធីពហុវប្បធម៌
៧. កម្មវិធីភាពយន្តឯកសារ
៨. ការចុះហ្វឹកហាត់ការងារ
កម្មវិធីទស្សនកិច្ចសិក្សាដែលជាកម្មវិធីសិក្សាបន្ថែមទី៥ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែកតាមឆ្នាំសិក្សា និងឆមាសរួមមាន៖
១. ទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សួនសត្វភ្នំពេញសាហ្វារី (ភ្នំពេញ)
២. ឆ្នាំទី២ (ឆមាសទី១ និងទី២) ទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរជាតិ និងក្រុងព្រះសីហនុ (ភ្នំពេញ និងខេត្តព្រះសីហនុ)
៣. ឆ្នាំទី៣ (ឆមាសទី១ និងទី២) ទស្សនកិច្ចសិក្សាទៅកាន់ព្រះបរមរាជវាំង និង ប្រាសាទសម្បូរព្រៃគុក (ភ្នំពេញ និងកំពង់ធំ)
៤. ឆ្នាំទី៤ (ឆមាសទី១ និងទី២) ទស្សនកិច្ចសិក្សាទៅកាន់វិមានឈ្នះ ឈ្នះ និងកែប-ភ្នំកំពង់ត្រាច (ភ្នំពេញ និងខេត្តកែប)
ដំណើរទស្សនកិច្ចសិក្សានេះបានរៀបចំឡើងនាថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។




















ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

និស្សិតឆ្នាំទី១ ឆមាសទី១ ( វគ្គចូលរៀនលើកទី២) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង មកពីគ្រប់មហាវិទ្យាល័យ ទាំងកម្មវិធីសិក្សា ជាភាសាជាតិ និងអន្តរជាតិ សរុបចំនួន ២៧១នាក់ ចុះទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

និស្សិតឆ្នាំទី១ ឆមាសទី១ ( វគ្គចូលរៀនលើកទី២) នៃសាកលវិទ្យាល័យ ប៊ែលធី អន្...
02/May/2025

ដំណើរទស្សនកិច្ចសិក្សា រយៈពេល ២ថ្ងៃ របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវ...
21/Feb/2025

ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ (វេនព្រឹក) នៃសាកលវិទ្...
19/Feb/2025

ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
19/Feb/2025

"ដំណើរទស្សនកិច្ចសិក្សា ទៅកាន់សួនសត្វ ភ្នំពេញសាហ្វារី របស់និស្សិតឆ្នាំទ...
16/Aug/2024

“ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី៣ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
30/Jun/2024

“ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី៣ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
23/Jun/2024

“ដំណើរទស្សនកិច្ចសិក្សា ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ (វិលល្ងាច)”
02/Jun/2024
