សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
“ដំណើរទស្សនកិច្ចសិក្សា ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ (វិលល្ងាច)”

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង (ទីតាំងទី១-ទួលស្លែង និងទីតាំងទី២-ស្ពានអាកាសចោមចៅ) បានដឹកនាំ និស្សិតឆ្នាំទី២ ឆមាសទី២ មកពីគ្រប់មហាវិទ្យាល័យ និងគ្រប់វេនសិក្សា ប្រមាណ៥៥០នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ ចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តព្រះសីហនុ (វិលល្ងាច) តាមរយៈរថយន្តប៊ែលធី ទេសចរណ៍ ។

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានបន្ថែមកម្មវិធីសិក្សាជូននិស្សិត ចំនួន៨ ផងដែររួមមាន៖

១.កម្មវិធីចែករំលែកបទពិសោធន៍

២.កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ

៣. កម្មវិធីការប្រកួតប្រជែងតស៊ូមតិ

៤. កម្មវិធីការប្រកួតប្រជែងសំណេរ

៥. កម្មវិធីដំណើរទស្សនកិច្ចសិក្សា

៦. កម្មវិធីពហុវប្បធម៌

៧. កម្មវិធីភាពយន្តឯកសារ

៨. ការចុះហ្វឹកហាត់ការងារ

កម្មវិធីទស្សនកិច្ចសិក្សាដែលជាកម្មវិធីសិក្សាបន្ថែមទី៥ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែកតាមឆ្នាំសិក្សា និងឆមាសរួមមាន៖

1 ឆ្នាំទី១ (ឆមាសទី១ និងទី២) ទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សួនសត្វភ្នំពេញសាហ្វារី (ភ្នំពេញ)

2 ឆ្នាំទី២ (ឆមាសទី១ និងទី២) ទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរជាតិ និងក្រុងព្រះសីហនុ (ភ្នំពេញ និងខេត្តព្រះសីហនុ)

3 ឆ្នាំទី៣ (ឆមាសទី១ និងទី២) ទស្សនកិច្ចសិក្សាទៅកាន់ព្រះបរមរាជវាំង និង ប្រាសាទសម្បូរព្រៃគុក (ភ្នំពេញ និងកំពង់ធំ)

4 ឆ្នាំទី៤ (ឆមាសទី១ និងទី២) ទស្សនកិច្ចសិក្សាទៅកាន់វិមានឈ្នះ ឈ្នះ និងកែប-ភ្នំកំពង់ត្រាច (ភ្នំពេញ និងខេត្តកែប)

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចសិក្សានេះ និស្សិតគ្រប់មហាវិទ្យាល័យទាំងអស់ ត្រូវសរសេររបាយការណ៍អំពីលទ្ធផល ដែលខ្លួនបានឃើញ និងសិក្សាឈ្វេងយល់អំពីដំណើរទស្សនកិច្ចសិក្សានេះផងដែរ ។

កម្មវិធីបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
និស្សិតឆ្នាំទី១ ឆមាសទី១ ( វគ្គចូលរៀនលើកទី២) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង មកពីគ្រប់មហាវិទ្យាល័យ ទាំងកម្មវិធីសិក្សា ជាភាសាជាតិ និងអន្តរជាតិ សរុបចំនួន ២៧១នាក់ ចុះទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
News Image
និស្សិតឆ្នាំទី១ ឆមាសទី១ ( វគ្គចូលរៀនលើកទី២) នៃសាកលវិទ្យាល័យ ប៊ែលធី អន្...
02/May/2025
News Image
ដំណើរទស្សនកិច្ចសិក្សា រយៈពេល ២ថ្ងៃ របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវ...
21/Feb/2025
News Image
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ (វេនព្រឹក) នៃសាកលវិទ្...
19/Feb/2025
News Image
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
19/Feb/2025
News Image
"ដំណើរទស្សនកិច្ចសិក្សា ទៅកាន់សួនសត្វ ភ្នំពេញសាហ្វារី របស់និស្សិតឆ្នាំទ...
16/Aug/2024
News Image
“ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី៣ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
30/Jun/2024
News Image
“ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី៣ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
23/Jun/2024
News Image
“ដំណើរទស្សនកិច្ចសិក្សា ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ (វិលល្ងាច)”
02/Jun/2024
News Image
“ការសិក្សាត្រូវផ្សារភ្ជាប់ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង”
21/Jan/2024
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត