ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបប្រមាណជាង ១,២៩៨នាក់
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបប្រមាណជាង ១,២៩៨នាក់ ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អម្នាក់?
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុង “កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ ចំនួន ១,២៩៨ នាក់ (វេនរសៀល) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង” ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អម្នាក់?” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ១,៣៤៨ នាក់។
កម្មវិធីចែករំលែកបទពិសោធន៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗ និងស្តាប់នូវ បទពិសោធន៍ល្អៗ ពីវាគ្មិនកិត្តិយស ដើម្បីជាគំនិតខ្លះៗ សម្រាប់ធ្វើការពិចារណា និងសិក្សាឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសយកចំណុចល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ប្អូនៗ អោយបានជោគជ័យនៅពេលអនាគត ព្រមទាំងដើរអោយទាន់ការីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ជាពិសេស ទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ រដ្ឋបាលធារណៈ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ការទូត ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក ហើយអាចយកចំណេះដឹងទាំងអស់នេះ ធ្វើជាទុនសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅនារសៀលថៃ្ងព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ ការប្រកួតជជែកដេញដោល រដូវកាលទី៤ វគ្គផ្ដាច់ព្រ័ត្រ កម្រិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២០២៦
អបអរសាទរ ការប្រកួតជជែកដេញដោល រដូវកាលទី៤ វគ្គផ្ដាច់ព្រ័ត្រ កម្រិតសាកលវិ...
02/Oct/2026
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ក្រុមទី២ (ថ្នាក់បរិញ្ញាបត្រ...
21/Sep/2026
សិក្ខាសាលាស្តីពី "ការអប់រំចរិតលក្ខណៈយុវជន និងអបអរសាទរទិវាសន្តិភាពអន្តរ...
21/Sep/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលសិក្សានៅមហាវិទ្យាល័យទាំង១៣ ចា...
14/Sep/2026
សូមស្វាគមន៍មកកាន់មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ ប៊ែ...
07/Sep/2026
អបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី ២៧ (International Youth Da...
13/Aug/2026
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា...
05/Aug/2026
សេចក្តីជូនដំណឹងស្តីពីបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់ប...
04/Aug/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី១ គ្រប់វ...
25/Jul/2026
កម្មវិធី សិក្ខាសាលា និងការប្រកួតថតរូបលើស្មាតហ្វូន រដូវកាលទី៤ ក្រោមព្រះ...
20/Jul/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)