សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ជូនដល់សិស្សជ័យលាភីថ្នាក់ភាសាអង់គ្លេសទូទៅកម្រិតទី១២ (Level 12) ជំនាន់ទី៦៩ ដល់ជំនាន់ទី៧៤ សរុបចំនួន ៩៧១ នាក់
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ជូនដល់សិស្សជ័យលាភីថ្នាក់ភាសាអង់គ្លេសទូទៅកម្រិតទី១២ (Level 12) ជំនាន់ទី៦៩ ដល់ជំនាន់ទី៧៤ សរុបចំនួន ៩៧១ នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកជំទាវ។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅ បានឱ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា (៣០សាខា កំពុងដំណើរការ និង២សាខា កំពុងសាងសង់ គឺប៊ែលធីទី៣១-សាខាវត្តទួលឫស្សីកែវ និងប៊ែលធីទី៣២-សាខាក្រាំងធ្នង់) ដែលមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៦០,៥៥៩ នាក់ (នារី ២៩,២៩២ នាក់) ព្រមទាំងមានកម្មវិធីសិក្សាធំៗចំនួន៥ និងបានបញ្ចូលកម្មវិធីសិក្សាបន្ថែមចំនួន១២ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ។ គិតត្រឹមឆ្នាំសិក្សា ២០២៤-២០២៥ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ភាសាអង់គ្លេសទូទៅកម្រិតទី១២ (Level 12) ដែលបានប្រឡងបញ្ចប់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១៥,២៣៦ នាក់។ ក្នុងនោះសិស្សដែលប្រឡងបានពិន្ទុអាយអែល (IELTS) 5.0 ឡើងទៅ ចំនួន ១១,៨៨៤ នាក់ ស្មើនឹង ៧៨% ដែលនឹងទទួលបានសញ្ញាបត្រចំនួនពីរគឺ ៖ ១-ចេញដោយសាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រុមប្រឹក្សាភាសាអង់គ្លេស នៃចក្រភពអង់គ្លេស (BRITISH COUNCIL) ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ ជាផ្លូវការផងដែរ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះសិស្សានុសិស្ស ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និងស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យក្នុងការប្រឡងបញ្ចប់វគ្គ និងទទួលបានសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) នាពេលនេះ។
ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់ សិក្សារៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ឱ្យក្លាយជាមូលធនមនុស្សដ៏សំខាន់របស់សង្គមជាតិ និងអាចចាប់យកអាជីពសម្រាប់ខ្លួនឯងទៅថ្ងៃអនាគត ហើយមានសមត្ថភាពប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតប្រធានគណៈអធិបតី និងលោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ៩៧១នាក់ នាពេលនោះផងដែរ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រូ-អ្នកគ្រូ ផ្នែកចំណេះទូទៅ (មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ដល់ទី៣) ចំនួន ១៦២នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមត្តេយ្យកម្រិតខ្ពស់ និងគ្រូបឋមសិក្សាដ៏ល្អ?”
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
09/May/2026
អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រ...
02/May/2026
អបអរសាទរ ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ ន...
30/Apr/2026
អបអរសាទរ ពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ ន...
29/Apr/2026
អបអរសាទរ! កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំ...
27/Apr/2026
"គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង"🎓
"អ...
25/Apr/2026
សូមអនុមោទនាកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធ...
25/Mar/2026
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
21/Mar/2026
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៧-...
20/Mar/2026