សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៦ គឺ ១.ថ្នាក់ចំណេះទូទៅ ២.ថ្នាក់២ភាសា(អង់គ្លេស-ចិន) ៣.ថ្នាក់ភាសាអង់គ្លេសទូទៅ ៤.ថ្នាក់ភាសាចិនទូទៅ ៥.ថ្នាក់អភិវឌ្ឍបញ្ញា IMA ៦.ថ្នាក់ត្រៀមតេស្តអន្តរជាតិ
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រូ-អ្នកគ្រូ ផ្នែកចំណេះទូទៅ (មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ដល់ទី៣) ចំនួន ១៦២នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមត្តេយ្យកម្រិតខ្ពស់ និងគ្រូបឋមសិក្សាដ៏ល្អ?”

សាលា ប៊ែលធី អន្តរជាតិបានរៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ (On the job training) ជូនដល់លោកគ្រូ-អ្នកគ្រូ ផ្នែកចំណេះទូទៅ ដែលកំពុងបង្រៀនថ្នាក់មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ដល់ទី៣ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមត្តេយ្យកម្រិតខ្ពស់ និងគ្រូបឋមសិក្សាដ៏ល្អ?” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនកិត្តិយស ចំនួន ៣រូប មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធានការិយាល័យចំណេះទូទៅ នាយករងសាខាទទួលបន្ទុកផ្នែកចំណេះទូទៅ (DK) និងលោកគ្រូ-អ្នកគ្រូថ្នាក់មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ដល់ទី៣ មកពីគ្រប់សាខានៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ១៦២នាក់ ផងដែរ។ 

សិក្ខាសាលាបំប៉នគរុកោសល្យនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពអប់រំ និងបង្កើនសមត្ថភាពបន្ថែមជូនដល់ លោកគ្រូ-អ្នកគ្រូ ផ្នែកចំណេះទូទៅ (មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ដល់ទី៣) ព្រមទាំងចែករំលែកនូវបទពិសោធន៍ថ្មីៗលើ វិធីសាស្ត្របង្រៀន និងវិធីសាស្ត្រអប់រំ។ ជាពិសេស ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប៕

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ ទីតាំង សរុបចំនួន ២,៤១៤ ចែកចេញជា ៣ក្រុម៖ ក្រុមទី១ ពីសាខាទី១-ទី១០=៨១២នាក់ ក្រុមទី២ សាខាទី១១-ទី១៩=៨១០នាក់ និងក្រុមទី៣ សាខាទី២០-ទី៣២= ៧៩២នាក់
News Image
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង អបអរសា...
13/Jun/2026
News Image
អបអរសាទរ! ប៊ែលធី គ្រុប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងទំនួលខ...
07/Jun/2026
News Image
ការសិក្សា ត្រូវផ្សារភ្ជាប់ ការអប់រំកាយ និងកីឡា...
06/Jun/2026
News Image
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង អបអរសា...
04/Jun/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៧ វគ្គផ្តាច់ព្រ័ត្...
30/May/2026
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/May/2026
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
25/May/2026
News Image
អបអរសាទរ កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំណ...
23/May/2026
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
09/May/2026
News Image
អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រ...
02/May/2026
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ