
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ) មកពីគ្រប់មហាវិទ្យាល័យ ចំនួន ៥១០នាក់ ទៅកាន់សួនសត្វ ភ្នំពេញសាហ្វារី
ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំនិស្សិតឆ្នាំទី១ ឆមាសទី២ (ថ្នាក់ចន្ទ-សុក្រ) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ) ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សួនសត្វ ភ្នំពេញសាហ្វារី ក្នុងគោលបំណង ជម្រុញការសិក្សារបស់និស្សិតផ្សារភ្ជាប់ទៅនឹងធម្មជាតិ ព្រមទាំងស្រឡាញ់ថែរក្សាអភិរក្សសត្វព្រៃគ្រប់ប្រភេទ ក៏ដូចជាបង្កើតបរិយាកាសឱ្យនិស្សិតសប្បាយរីករាយ មានសាមគ្គីភាព ចេះប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ជាពិសេសនិស្សិតតម្រូវឱ្យសរសេររបាយការណ៍ ស្តីពីដំណើរទស្សនកិច្ចសិក្សានេះ ដើម្បីដាក់ពិន្ទុ (On-going Assessment) ប្រចាំឆមាសផងដែរ។
ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាថ្ងៃសុក្រ ១ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅសួនសត្វ ភ្នំពេញសាហ្វារីដោយធ្វើដំណើរតាមរយៈរថយន្តក្រុងទំនើប ប៊ែលធី ទេសចរណ៏។













ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ)

ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
12/Jul/2025

ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
11/Jul/2025

អបអរសាទរ ពិធីបិទសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក...
08/Jul/2025

អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក...
07/Jul/2025

ការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស និងស្ថាប័នដៃគូ មកពីបណ្តាប្រទេសនានា
07/Jul/2025

ការចុះសួរសុខទុក និងជួបសំណេះសំណាល ព្រមទាំងនាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគ...
02/Jul/2025

កម្មវិធីធ្វើដំណើរថ្មើរជើង «Solidarity March»
18/Jun/2025

អបអរសាទរ វគ្គតម្រង់ទិសកាយរឹទ្ធិកម្ម និងពិធីសច្ចាប្រណិធាន និងបំពាក់កន្ស...
13/Jun/2025

អបអរសាទរ សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមា...
09/Jun/2025

អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jun/2025

Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)