
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
កម្មវិធីធ្វើដំណើរថ្មើរជើង «Solidarity March»
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ-អ្នកគ្រូ សាស្រ្តាចារ្យ សិស្ស-និស្សិត ព្រមទាំងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក កាយរឹទ្ធិជាតិកម្ពុជា និងកាកបាទក្រហមកម្ពុជា នៃប៊ែលធី គ្រុប សរុបចំនួនប្រមាណ ៥០០០ នាក់ អញ្ជើញចូលរួមកម្មវិធីដើរថ្មើរជើង "Solidarity March" ពីកោះពេជ្រទៅកាន់វិមានឯករាជ្យដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ មកពីគ្រប់ទិសទី រួមមានទាំងព្រះតេជគុណព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ សិល្បករ កីឡាករ សិស្ស និស្សិត ដើម្បីបង្ហាញការស្រឡាញ់សម្រាប់កម្ពុជា ការគាំទ្រ និងការជឿជាក់លើវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធនៅជួរមុខ ក្នុងជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា។
ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជន តាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែក លើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បាន ទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិន ឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ) បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែក ការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ រៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើង ម្នាក់ដើម្បីឈ្មោះខ្លាំងបែបចំសមសធផលរាជរដ្ឋាករនិងកងកម្លាំងជួ
ប្រដាប់អាវុធរបស់យើងនាពេលនេះ។
កម្មវិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ៨ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។


















ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

អបអរសាទរ កម្មវិធី AIPA Roadshow លើកទី១៨ ដែលប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ - The 18th AIPA Roadshow at BELTEI International University

អបអរសាទរ កម្មវិធី AIPA Roadshow លើកទី១៨ ដែលប្រព្រឹត្តទៅនៅ សាកលវិទ្យាល័...
17/Jul/2025

ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
12/Jul/2025

ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
11/Jul/2025

អបអរសាទរ ពិធីបិទសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក...
08/Jul/2025

អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក...
07/Jul/2025

ការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស និងស្ថាប័នដៃគូ មកពីបណ្តាប្រទេសនានា
07/Jul/2025

ការចុះសួរសុខទុក និងជួបសំណេះសំណាល ព្រមទាំងនាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគ...
02/Jul/2025

កម្មវិធីធ្វើដំណើរថ្មើរជើង «Solidarity March»
18/Jun/2025

អបអរសាទរ វគ្គតម្រង់ទិសកាយរឹទ្ធិកម្ម និងពិធីសច្ចាប្រណិធាន និងបំពាក់កន្ស...
13/Jun/2025

អបអរសាទរ សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមា...
09/Jun/2025

Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)