សាលា ប៊ែលធី អន្តរជាតិ បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាយុវជន និងកុមារប្រចាំសាខា ឆ្នាំសិក្សា២០២៤-២០២៥ ព្រមទាំងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលក្រុមប្រឹក្សាយុវជន និងកុមារប្រចាំសាខា នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣០ទីតាំង ក្នុងជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ សរុប ៧៩៥នាក់
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាយុវជន និងកុមារប្រចាំសាខា ឆ្នាំសិក្សា២០២៤-២០២៥ ព្រមទាំងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលក្រុមប្រឹក្សាយុវជន និងកុមារប្រចាំសាខា នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣០ទីតាំង ក្នុងជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ សរុប ៧៩៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។ ពិធីនេះប្រព្រឹត្តទៅ នារសៀលថ្ងៃសៅរ៍ ៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
ក្រុមប្រឹក្សាយុវជន និងកុមារប្រចាំសាខា នៃសាលា ប៊ែលធី អន្តរជាតិ បង្កើតឡើងក្នុងគោលបំណងឈ្វេងយល់ពីបញ្ហា និងស្វែងរកដំណោះស្រាយប្រកបដោយទំនួលខុសត្រូវ ការត្រិះរិះពិចារណា ការប្រាស្រ័យទាក់ទងគ្នា ការសម្រេចចិត្ត និងការតស៊ូមតិ ការកែលម្អចំណុចខ្វះខាត ក៏ដូចជាការបង្កើនកម្លាំងសាមគ្គីដែលជួយពន្លឿនការងាររបស់សាលាដូចជា៖ ការងាររដ្ឋបាល ពិធីការ អនាម័យបរិស្ថាន ការផ្សព្វផ្សាយ និងការបំផុសគំនិតថ្មីៗដើម្បីផ្តល់ជាប្រយោជន៍តាមគំនិតច្នៃប្រតិដ្ឋ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១ និងភាសាអង់គ្លេសទូទៅកម្រិតទី១១ (Level 11) សរុបចំនួន ៣៥១៤នាក់ ចូលរួមកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «តួនាទីយុវជននៅក្នុងសង្គម»
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១...
03/Mar/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យបង្រៀនភាសាអង់គ្លេសជូន លោកគ្រូ អ្នកគ្រ...
26/Feb/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (...
21/Feb/2026
"កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៣ វគ្គផ្ដាច់ព្រ័ត្រ កម្រិ...
21/Feb/2026
"កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស លើកទី២ វគ្គផ្តាច់ព្រ័ត្រកម្រិតប...
20/Feb/2026
"អបអរសាទរពិធីចុះហត្ថលេខានៃអនុស្សរណៈយោគយល់គ្នា និងភាពជាដៃគូរជាមួយក្រុមហ...
14/Feb/2026
កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
07/Feb/2026
កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៥ វគ្គពាក់កណ្តាលផ្តាច់ព្...
31/Jan/2026
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការភាពជាដៃគូរ រវាងសាកលវិទ្យាល័យ ប៊ែល...
29/Jan/2026