សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ
កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ លើកទី៦ ឆ្នាំ២០២៦

សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ លើកទី៦ ឆ្នាំ២០២៦ សម្រាប់សិស្សាកម្រិតទី៣ ទី៦ ទី៩ និងទី១២ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។ 

កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យសិស្សកាន់តែមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនការចងចាំ និងផ្តល់ឱកាសដល់សិស្ស ដើម្បីលើកកម្ពស់ និងវាស់ស្ទង់សមត្ថភាព នៃការគណនាលេខ ផ្នែកគណិតវិទ្យា ក៏ដូចជាឱ្យសិស្សចេះស្រាវជ្រាវ បង្កើនចំណេះដឹង ក្លាយទៅជាសិស្សពូកែគិត និងដោះស្រាយគណិតវិទ្យាបានត្រឹមត្រូវ រហ័ស ស្ទាត់ជំនាញ ឱ្យកាន់តែប្រសើរថែមទៀត សម្រាប់សិស្សានុសិស្ស ដែលកំពុងសិក្សា កម្មវិធីអភិវឌ្ឍបញ្ញា IMA កម្រិតទី១ ដល់កម្រិតទី១២ ឱ្យមានសមត្ថភាព ដើម្បីចូលរួមប្រកួតគណិតវិទ្យា លក្ខណៈជាតិ និងអន្តរជាតិ នៅក្នុងប្រទេសម៉ាឡេស៊ី ក៏ដូចជាប្រទេសនានា។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៧-ទី៨ និងភាសាអង់គ្លេសទូទៅកម្រិតទី៧-ទី៨ (Level 7-8) សរុបចំនួន ៧៨៤៣ នាក់ ចូលរួមកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «ការយល់ដឹងអំពីគ្រឿងញៀន និងផលប៉ះពាល់នៃបារីអេឡិចត្រូនិក»
News Image
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៧-...
22/Mar/2026
News Image
ពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ព្រមទាំងប្រគល់មេដាយ លិខិតសរស...
14/Mar/2026
News Image
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១...
03/Mar/2026
News Image
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យបង្រៀនភាសាអង់គ្លេសជូន លោកគ្រូ អ្នកគ្រ...
26/Feb/2026
News Image
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (...
21/Feb/2026
News Image
"កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៣ វគ្គផ្ដាច់ព្រ័ត្រ កម្រិ...
21/Feb/2026
News Image
"កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស លើកទី២ វគ្គផ្តាច់ព្រ័ត្រកម្រិតប...
20/Feb/2026
News Image
"អបអរសាទរពិធីចុះហត្ថលេខានៃអនុស្សរណៈយោគយល់គ្នា និងភាពជាដៃគូរជាមួយក្រុមហ...
14/Feb/2026
News Image
កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
07/Feb/2026
News Image
កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៥ វគ្គពាក់កណ្តាលផ្តាច់ព្...
31/Jan/2026
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ