អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាទុតិយភូមិ ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២) ក្រោមប្រធានបទ "តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមធ្យមសិក្សាទុតិយភូមិដ៏ល្អម្នាក់?"សរុបចំនួន ៣៦១នាក់
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាទុតិយភូមិពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២) ក្រោមប្រធានបទ "តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមធ្យមសិក្សាទុតិយភូមិដ៏ល្អម្នាក់?" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ថ្នាក់ដឹកនាំ និងបុគ្គលិក លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាទុតិយភូមិពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២) មកពីគ្រប់សាខា នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ៣៦១នាក់។ កម្មវិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលបណ្ដុះបណ្ដាលជាន់ទី៣ នៃអគារស្នាក់ការកណ្ដាល ប៊ែលធី គ្រុប។
សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពអប់រំ ក៏ដូចជាបង្កើនសមត្ថភាពបន្ថែម ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាទុតិយភូមិពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២) ព្រមទាំងចែករំលែកនូវ បទពិសោធន៍ថ្មីៗ លើវិធីសាស្ត្របង្រៀន វិធីសាស្ត្រអប់រំ និងពង្រឹងការគ្រប់គ្រងថ្នាក់រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ប៊ែលធី គឺ "គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌"។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ព្រមទាំងប្រគល់មេដាយ លិខិតសរសើរ និងប្រាក់រង្វាន់ ជូនដល់សិស្សដែលទទួលបានទ្ទេស A ចំនួន ២៣៩ នាក់ និងសិស្សពូកែប្រចាំ រាជធានីភ្នំពេញ និងទូទាំងប្រទេស ចំនួន ៦ នាក់
ពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ព្រមទាំងប្រគល់មេដាយ លិខិតសរស...
14/Mar/2026
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១...
03/Mar/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យបង្រៀនភាសាអង់គ្លេសជូន លោកគ្រូ អ្នកគ្រ...
26/Feb/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (...
21/Feb/2026
"កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៣ វគ្គផ្ដាច់ព្រ័ត្រ កម្រិ...
21/Feb/2026
"កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស លើកទី២ វគ្គផ្តាច់ព្រ័ត្រកម្រិតប...
20/Feb/2026
"អបអរសាទរពិធីចុះហត្ថលេខានៃអនុស្សរណៈយោគយល់គ្នា និងភាពជាដៃគូរជាមួយក្រុមហ...
14/Feb/2026
កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
07/Feb/2026
កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៥ វគ្គពាក់កណ្តាលផ្តាច់ព្...
31/Jan/2026