សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩) ក្រោមប្រធានបទ "តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមធ្យមសិក្សាបឋមភូមិដ៏ល្អម្នាក់?" សរុបចំនួន ៣៣១ នាក់

សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកកម្មវិធីសិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩) ក្រោមប្រធានបទ "តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមធ្យមសិក្សាបឋមភូមិដ៏ល្អម្នាក់?" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិក លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩) មកពីគ្រប់សាខា នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ៣៣១នាក់។ កម្មវិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧  ខែមករា ឆ្នាំ២០២៦ នៅសាលបណ្ដុះបណ្ដាលជាន់ទី៣ នៃអគារស្នាក់ការកណ្ដាល ប៊ែលធី គ្រុប។

សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពអប់រំ ក៏ដូចជាបង្កើនសមត្ថភាពបន្ថែម ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩) ព្រមទាំងចែករំលែកនូវ បទពិសោធន៍ថ្មីៗ លើវិធីសាស្ត្របង្រៀន វិធីសាស្ត្រអប់រំ និងពង្រឹងការគ្រប់គ្រងថ្នាក់រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ប៊ែលធី គឺ  "គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌"។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១ និងភាសាអង់គ្លេសទូទៅកម្រិតទី១១ (Level 11) សរុបចំនួន ៣៥១៤នាក់ ចូលរួមកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «តួនាទីយុវជននៅក្នុងសង្គម»
News Image
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១...
03/Mar/2026
News Image
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យបង្រៀនភាសាអង់គ្លេសជូន លោកគ្រូ អ្នកគ្រ...
26/Feb/2026
News Image
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (...
21/Feb/2026
News Image
"កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៣ វគ្គផ្ដាច់ព្រ័ត្រ កម្រិ...
21/Feb/2026
News Image
"កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស លើកទី២ វគ្គផ្តាច់ព្រ័ត្រកម្រិតប...
20/Feb/2026
News Image
"អបអរសាទរពិធីចុះហត្ថលេខានៃអនុស្សរណៈយោគយល់គ្នា និងភាពជាដៃគូរជាមួយក្រុមហ...
14/Feb/2026
News Image
កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
07/Feb/2026
News Image
កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៥ វគ្គពាក់កណ្តាលផ្តាច់ព្...
31/Jan/2026
News Image
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការភាពជាដៃគូរ រវាងសាកលវិទ្យាល័យ ប៊ែល...
29/Jan/2026
News Image
"សិក្ខាសាលាបណ្តុះបណ្តាល និងពិធីបើកកម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង...
23/Jan/2026
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ