ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបប្រមាណ ៤,៣៧៦ នាក់
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបប្រមាណ ៤,៣៧៦ នាក់ ក្រោមប្រធានបទ "ប្រវត្តិរដ្ឋសភា និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា-History of the National Assembly and the Constitution of Cambodia"
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុង “កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ (វេនសោរ៍-អាទិត្យ) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង” ក្រោមប្រធានបទ៖ “ប្រវត្តិរដ្ឋសភា និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា-History of the National Assembly and the Constitution of Cambodia” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៣៥៦ នាក់។
កម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) នេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់និស្សិតដែលសិក្សាតាមឆ្នាំនីមួយៗ ដើម្បីបានស្តាប់ និងទទួលនូវចំណេះដឹងថ្មីៗ ដើម្បីរត់ឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ព្រមទាំងទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ល។ ហើយនិស្សិតទាំងអស់ អាចយកចំណេះដឹង និងបទពិសោធន៍ទាំងអស់នោះ សម្រាប់ធ្វើការពិចារណា និងឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសរើសយកចំណុចណាល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។
កម្មវិធីនេះ បានប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធនិម្មិត (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃមហាវិទ្យាល័យ អាកាសចរស៊ីវិល ចំនួន ១០០ អង្គ/នាក់ ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំង២-ស្ពានអាកាសចោមចៅ
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី១ ឆមាសទី១...
12/Feb/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃមហាវិទ្យាល័យគ្រប់គ្...
11/Feb/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី១ ឆមាសទី១...
11/Feb/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី១ ឆមាសទី១...
11/Feb/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ មកពីមហាវិទ្យាល័យ សេដ្...
10/Feb/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី១ ឆមាសទី១...
10/Feb/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ មកពីមហាវិទ្យាល័យ ទំនា...
10/Feb/2026
សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមាសទី១ មកពី...
09/Feb/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី៣ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធ...
08/Feb/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
07/Feb/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)