ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ មកពីមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅកាន់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ មកពីមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅកាន់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយមានកិត្តិយសទទួលបានការស្វាគមន៍ពី ឯកឧត្តម Shaharuddin Onn, Ambassador Extraordinary And Plenipotentiary Of Malaysia To Kingdom Of Cambodia។ ការចុះទស្សនកិច្ចសិក្សានេះ រៀបចំឡើងជារៀងរាល់ឆមាស ក្នុងគោលបំណងដើម្បីឱ្យនិស្សិតទទួលនូវបទពិសោធន៍ថ្មីៗ អំពីការងារក្នុងវិស័យការទូត និងកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍ ព្រមទាំងរបៀបដែលប្រទេសម៉ាឡេស៊ី សហការជាមួយ ប្រទេសកម្ពុជា ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ការអប់រំ ការអភិវឌ្ឍ ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាបានផ្តល់ឱកាសជូនដល់និស្សិត សិក្សាស្វែងយល់ទាំងទ្រឹស្តី ស្របនឹងការអនុវត្តជាក់ស្ដែង ព្រមទាំងទទួលបានចំណេះដឹង បទពិសោធន៍ និងយល់ពីការងារមួយចំនួនបន្ថែមទៀតផងដែរ។
ការចុះទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា៕
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃមហាវិទ្យាល័យ អាកាសចរស៊ីវិល ចំនួន ១០០ អង្គ/នាក់ ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំង២-ស្ពានអាកាសចោមចៅ
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី១ ឆមាសទី១...
12/Feb/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃមហាវិទ្យាល័យគ្រប់គ្...
11/Feb/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី១ ឆមាសទី១...
11/Feb/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី១ ឆមាសទី១...
11/Feb/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ មកពីមហាវិទ្យាល័យ សេដ្...
10/Feb/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី១ ឆមាសទី១...
10/Feb/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ មកពីមហាវិទ្យាល័យ ទំនា...
10/Feb/2026
សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមាសទី១ មកពី...
09/Feb/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី៣ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធ...
08/Feb/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
07/Feb/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)