សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុងហ្វឹកហាត់មេរៀនហោះហើរ នៅបន្ទប់ហ្វឹកហាត់អាកាសយានិក ប៊ែលធី (BELTEI Flight Academy) និងបន្ទប់បញ្ជាចរាចរដែនអាកាស (ATCE-Strip) ដើម្បីសិក្សាឈ្វេងយល់អំពី ការហោះហើរ លើផ្លូវអាកាស។

នេះជាសកម្មភាពរបស់ និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ មកពីមហាវិទ្យាល័យអាកាសចរណ៍ស៊ីវិល ទាំង២ទីតាំង ដែលកំពុងចុះហ្វឹកហាត់ ការហោះហើរលើផ្លូវអាកាស ដោយប្រើប្រាស់ឧបករណ៍ហោះហើរ (AATD Flight Simulator) ដ៏ទំនើប នៅបន្ទប់ហ្វឹកហាត់អាកាសយានិក ប៊ែលធី (BELTEI Flight Academy) និងបន្ទប់បញ្ជាចរាចរដែនអាកាស (ATCE-Strip) នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំង២-ស្ពានអាកាសចោមចៅ។

កម្មវិធីនេះ បានរៀបចំឡើងក្នុងគោលបំណង៖
១-ផ្តល់ឱកាសជូនដល់និស្សិតក្នុងការសិក្សា និងឈ្វេងយល់អំពីវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងអភិវឌ្ឍចំណេះដឹងពាក់ព័ន្ធនឹងការធ្វើដំណើរតាមផ្លូវអាកាស និងសុវត្ថិភាពហោះហើរ។
២-និស្សិតអាចសិក្សាឈ្វេងយល់អំពី ជំនាញសំខាន់ៗ ព្រមទាំងទ្រឹស្តី និងការអនុវត្តឱ្យបានកាន់តែស៊ីជម្រៅ លើឧបករណ៍សំខាន់ៗមួយចំនួន ក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។

៣-និស្សិតអាចបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួន ឱ្យក្លាយជាមូលធនមនុស្សដែលមានសមត្ថភាពខ្ពស់ ដែលត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកអាកាសចរណ៍ស៊ីវិល នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងអាចអភិវឌ្ឍខ្លួនទៅជាសាស្រ្តាចារ្យបង្រៀនក្នុងមហាវិទ្យាល័យ អាកាសចរណ៍ស៊ីវិល នាពេលអនាគតផងដែរ។

៤-ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតនឹងមានសមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកគ្រប់គ្រងអាកាសចរណ៍ និងអាកាសយានដ្ឋាន ព្រមទាំងដឹងពីរបៀបហោះហើរជាអាកាសយានិក (Pilot) យ៉ាងច្បាស់លាស់ ហើយក្លាយខ្លួនទៅជាបុគ្គលដែលមានជំនាញស្តង់ដាអន្តរជាតិ និងអាចដាក់ពាក្យសុំចូលបម្រើការងារក្នុងអាកាសយានដ្ឋាននានា និងក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោក៕

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុងហ្វឹកហាត់មេរៀនហោះហើរ នៅបន្ទប់ហ្វឹកហាត់អាកាសយានិក ប៊ែលធី (BELTEI Flight Academy) និងបន្ទប់បញ្ជាចរាចរដែនអាកាស (ATCE-Strip) ដើម្បីសិក្សាឈ្វេងយល់អំពី ការហោះហើរ លើផ្លូវអាកាស។
News Image
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុង...
25/Apr/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជា...
24/Apr/2026
News Image
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
24/Apr/2026
News Image
និស្សិតមហាវិទ្យាល័យ សេដ្ឋកិច្ច ឆ្នាំទី២ ឆមាសទី២ ចំនួន ២០នាក់ កំពុងចុះទ...
24/Apr/2026
News Image
អបអរសាទរ! និស្សិតឆ្នើមប៊ែលធី ដែលមានកិត្តិយសបានអនុវត្តផ្ទាល់ ដោយដើរតួ (...
23/Apr/2026
News Image
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
22/Apr/2026
News Image
សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមាសទី២ មកពី...
20/Apr/2026
News Image
ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែ...
03/Apr/2026
News Image
ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទ...
21/Mar/2026
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
19/Mar/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: