ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ ឆ្នាំទី២ ឆមាសទី២ ចំនួន ៨១នាក់ បានចុះទស្សកិច្ចសិក្សា នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានផ្តល់កិត្តិយសទទួលស្វាគមន៍ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងនិស្សិតឆ្នាំទី២ ឆមាសទី២ ចំនួន ៨១នាក់ មកពីមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ ក្នុងការចុះទស្សនកិច្ចសិក្សា ស្តីពី "ចំណងការទូតរវាងកម្ពុជា-ជប៉ុន និងឱកាសអាហារូបករណ៍ (Scholarship) ទៅសិក្សានៅប្រទេសជប៉ុន" នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះ បានរៀបចំឡើងក្នុងគោលបំណង៖
១-ផ្តល់ឱកាសជូនដល់និស្សិតបានឈ្វេងយល់អំពីទំនាក់ទំនងការទូត និងទំនាក់ទំនងទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
២-និស្សិតអាចសិក្សាឈ្វេងយល់ដឹងអំពីវប្បធម៌ និងព័ត៌មានរបស់ប្រទេសជប៉ុន។
៣-និស្សិតបានយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ស្ថានទូត ក្នុងកិច្ចការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជា ផ្សារភ្ជាប់រវាងចំណេះដឹងទ្រឹស្តី និងបទពិសោធន៍អនុវត្តជាក់ស្តែងក្នុងវិស័យការទូត ពាក់ព័ន្ធនឹងការតំណាងប្រទេស និងភាពខុសគ្នានៃវប្បធម៌
៤- ផ្តល់ឱកាសឱ្យនិស្សិតបានជួបជាមួយឯកអគ្គរាជទូត អ្នកការទូត និងអ្នកជំនាញផ្នែកកិច្ចការបរទេស
ក៏ដូចជា ផ្តល់ឱកាសឱ្យនិស្សិតមានឱកាសដាក់ពាក្យស្នើសុំអាហារូបករណ៍ពីស្ថានទូតផងដែរ។
៥- និស្សិតអាចបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួន ឱ្យក្លាយជាមូលធនមនុស្សដែលមានសមត្ថភាពខ្ពស់ ដែលត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងអាចអភិវឌ្ឍខ្លួនទៅជាសាស្រ្តាចារ្យបង្រៀនក្នុងមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ នាពេលអនាគតផងដែរ។
៦- ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតនឹងមានសមត្ថភាពគ្រប់គ្រាន់ អាចប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាត្រៀមខ្លួនឱ្យមានភាពរួចរាល់សម្រាប់ការសិក្សាបន្ត និងអាជីពការងារនាពេលអនាគត ហើយក្លាយខ្លួនទៅជាបុគ្គលដែលមានជំនាញស្តង់ដាអន្តរជាតិ និងអាចដាក់ពាក្យសុំចូលបម្រើការងារក្នុងស្ថាប័ន និងក្រុមហ៊ុននានាជុំវិញពិភពលោក៕
ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី១ គ្រប់វេនសិក្សានៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ១,៧៧២ អង្គ/នាក់
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី១ គ្រប់វ...
10/Jun/2026
អបអរសាទរកម្មវិធី AIPA Roadshow លើកទី២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាត...
27/May/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាក...
13/May/2026
ការបរិច្ចាគថវិកាមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ចំនួន ២០,០០០...
06/May/2026
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុង...
25/Apr/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជា...
24/Apr/2026
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
24/Apr/2026
និស្សិតមហាវិទ្យាល័យ សេដ្ឋកិច្ច ឆ្នាំទី២ ឆមាសទី២ ចំនួន ២០នាក់ កំពុងចុះទ...
24/Apr/2026
អបអរសាទរ! និស្សិតឆ្នើមប៊ែលធី ដែលមានកិត្តិយសបានអនុវត្តផ្ទាល់ ដោយដើរតួ (...
23/Apr/2026
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
22/Apr/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)